ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវរបៀបវារៈសម្រាប់ព្រឹត្តិការណ៍ Samsung Developer Conference 2019​

ពេលនេះ វាគឺជិតដល់ពេលហើយសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ Samsung Developer Conference 2019 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ធ្វើការប្រកាសបង្ហាញនូវរបៀបវារៈដែលខ្លួនមានគម្រោងធ្វើសម្រាប់ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះផងដែរ។

ព្រឹត្តិការណ៍ SDC 2019 នេះនឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល San Jose Convention Center ស្ថិតនៅក្នុងរដ្ឋ California ចាប់ពីថ្ងៃទី ២៩ ខែតុលានេះ ហើយវាមានរយៈពេល ២ ថ្ងៃ នេះបើតាមការទម្លាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងធ្វើការផ្តោតទៅលើប្រធានបទ Bixby, Smart TVs, One UI, 5G និងរូបិយបណ្ណ cryptocurrency ។

ដូចអ្វីដែលបានរំពឹងទុកនោះ DJ Koh នឹងបើកនូវព្រឹត្តិការណ៍នេះជាមួយនឹងការនិយាយទូទៅអំពីគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់ពេលអនាគតហើយវាក៏មានការនិយាយជាច្រើនទៀតចេញពី Developers ជាច្រើនដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មិនត្រឹមតែផ្តោតទៅលើ Galaxy Fold នោះទេ ប៉ុន្តែក្រុមហ៊ុនក៏បង្ហាញអំពីរបៀបដែល Developers ត្រូវធ្វើការអភិវឌ្ឍទៅលើ Apps សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូនដែលអាចបត់បានផងដែរ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅខែក្រោយនេះ៕

image

image