ព័ត៌មាន

Galaxy A70s នឹងបង្ហាញខ្លួននៅក្នុងខែនេះជាមួយនឹងកាមេរ៉ាខាងក្រោយដែលមានទំហំ 64-megapixel

បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ធ្វើការអាប់ដេតកាន់តែប្រសើរឡើងទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនជាច្រើនម៉ូឌែលដូចជា Galaxy A20, A30, A50, M30 ហើយពេលនេះវាដល់ពេលធ្វើការអាប់ដេតទៅលើស្មាតហ្វូន Galaxy A70 ជាមួយនឹងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A70s ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះមានគម្រោងក្នុងការបញ្ចេញវាទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌានៅខែនេះ។

ស្មាតហ្វូន A70s នេះគឺមានកាមេរ៉ាខាងក្រោយដែលមានទំហំ 64-megapixel ដែលអាចជាប្រភេទសេនស័រ ISOCELL Bright GW1 image sensor ដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញកាលពីខែឧសភា ឆ្នានេះ។ វាមានពាក្យចចាមអារ៉ាមថា GW1 sensor នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy ប៉ុន្តែវាក៏ទៅដំណើរការនៅលើស្មាតហ្វូនត្រកូល Realme និង Redmi ទៅវិញ។

ស្មាតហ្វូន​ Galaxy A70s នេះនឹងមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសដូចគ្នាទៅនឹងស្មាតហ្វូន A30s និង A50s ផងដែរ។ វានៅមិនទាន់មានព័ត៌មានបែកធ្លាយអំពីស្មាតហ្វូន Galaxy A70s នេះនៅឡើយទេ ប៉ុន្តែវាមានពាក្យចចាមអារ៉ាមបញ្ជាក់ថា ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 675 SoC និងរ៉េមទំហំ 6GB ហើយលក្ខណៈសម្បត្តិជាច្រើនទៀតប្រហែលជាដូចគ្នាទៅនឹង Galaxy A70 ដែរ៕

image

image