ព័ត៌មាន

Honor Play 3 Aurora Blue edition នឹងដាក់លក់នៅថ្ងៃទី ២៤ ខែកញ្ញានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ថ្មីៗនេះប្រកាសថា ស្មាតហ្វូន Honor Play 3 Aurora Blue Edition នឹងដាក់លក់នៅថ្ងៃទី ២៤ ខែកញ្ញានេះវេលាម៉ោង 10:08 am នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះបង្ហាញខ្លួនកាលពីដើមខែនេះ ហើយវាមានអេក្រង់ 6.39-inch hole punch display ជាមួយនឹងកម្រិតភាពច្បាស់ 1560×720 បន្ទះឈីប 7nm Kirin 710F processor ជាមួយនឹងម៉េមូរី 4/6GB RAM + 64/128GB និង microSD ដែលមានទំហំ 512GB ថែមទៀត។

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 48MP (f/1.8) main + 8MP (f/2.4) 120-degree ultra wide-angle + 2MP (f/2.4) depth និងកាមេរ៉ាខាងមុខដែលមានទំហំ 8MP (f/2.0) សម្រាប់ការថតរូបភាព Selfies និងការពង្រឹងទៅលើមុខងារ AI ថែមទៀត។ Honor Play 3 ដំណើរការជាមួយនឹងស្បែក EMUI 9.1.1 ផ្អែកនៅលើ Android 9 និងមានថាមពលថ្មទំហំ 4000mAh ។

ស្មាតហ្វូនេនេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា EROFS, Ark Compiler, AI, Accelerations, GPU Turbo 3.0 និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតសម្រាប់ពង្រឹងទៅលើកម្លាំងម៉ាស៊ីនកាន់តែប្រសើរឡើងផងដែរ។ ស្មាតហ្វូន Honor Play 3 នេះមានពណ៌ខៀវ ខ្មៅ និងក្រហមដែលមានទំហំ 4GB/64GB version មានតម្លៃ 999 yuan ($140), 4GB/128GB version មានតម្លៃ 1299 yuan ($182), 6GB/128GB version មានតម្លៃ 1299 yuan ($182) ។ ពេលនេះ ស្មាតហ្វូន Honor Play 3 គឺដាក់លក់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕

image

image