ព័ត៌មាន

NOKIA MOBILE បញ្ជាក់អំពីការអាប់ដេត Android 10 សម្រាប់ NOKIA 1, 1 PLUS និង​ 2.1

លោក Juho Sarvikas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បញ្ជាក់អំពីការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការទ្រទ្រង់ទៅលើ Software ថ្មីសម្រាប់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនរួមទាំងស្មាតហ្វូន Nokia Android Go ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែប្រកាសបង្ហាញជាផ្លូវការនូវ Android 10 GO Edition នៅក្នុងសប្តាហ៍នេះដែលមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងទៅលើម៉េមូរី ខណៈពេលដែលក្រុមហ៊ុន Nokia Mobile កាលពីពេលមុននេះក៏បង្ហាញនូវផែនទីផ្លូវ Roadmap សម្រាប់ការអាប់ដេតទៅកាន់ Android 10 ផងដែរសម្រាប់ស្មាតហ្វូនទាំងអស់របស់ខ្លួននោះ។

នេះគឺជាបញ្ជីនៃស្មាតហ្វូន Android GO ដែលនឹងទទួលបាននូវការអាប់ដេត៖

  • ត្រីមាសទី ៤ ឆ្នាំ 2019 – Nokia 9 PureView, Nokia 7.1, Nokia 8.1

  • ចុងត្រីមាសទី ៤ ឆ្នាំ 2019 ឬដើមត្រីមាសទី ១ ឆ្នាំ 2020 – Nokia 6.1, Nokia 6.1 Plus, Nokia 7 plus

  • ត្រីមាសទី ១ ឆ្នាំ 2020 – Nokia 2.2, Nokia 3.1 Plus, Nokia 3.2, Nokia 4.2, Nokia 1 Plus, Nokia 5.1 Plus, Nokia 8 Sirocco

  • ត្រីមាសទី ២ ឆ្នាំ 2020 – Nokia 2.1, Nokia 3.1, Nokia 5.1 and Nokia 1

image

image