Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

តើស្មាតហ្វូនស៊េរីបន្ទាប់របស់ OPPO F Series នឹងមានសមត្ថភាពអស្ចារ្យប៉ុណ្ណា?

October 01
05:41 pm 2019
Like and Share this page:

ពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនត្រកូល F របស់ក្រុមហ៊ុន OPPO កាន់តែទំនើបឈានមុខ ភ្ជាប់មក នូវជាមួយបច្ចេកវិទ្យាថ្មីៗល្អប្លែកពីគ្នា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូទាំងពិភពលោក។ ស្មាតហ្វូនOPPO F5 មានអេក្រង់លាត Full Screen ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។

ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់ មានកម្រិតបង្ហាញរូបភាពរហូតដល់ Full HD+ និង ផ្នែកខាងក្រោយ បំពាក់នូវ កញ្ចក់ ចាំងភ្លឺរលោង។ ចំពោះកាមេរ៉ាមុខមាននៅតែរក្សានូវកំណែទម្រង់កាន់តែល្អប្រសើរ និងកាមេរ៉ាក្រោយត្រូវបានបន្ថែមទំហំធំជាងមុន។ ជំនាន់បន្ទាប់ គឺ OPPO F9 មានអេក្រង់លាតពេញ បែបដំណក់ទឹក ភ្ជាប់ជាមួយកញ្ចក់ការពារអេក្រង់ដ៏ធន់រឹងមុំា។ F Series ជំនាន់ថ្មីនេះ មានកាមេរ៉ាមុខថតSelfie បានស្អាតដូចដើម ប៉ុន្តែក្រុមហ៊ុន OPPO បានវិវត្តន៍ និងច្នៃប្រឌិតដោយបំពាក់នូវកាមេរ៉ាភ្លោះក្រោយ។

សម្រាប់ដើមឆ្នាំ២០១៩ នេះ OPPO បានបន្ថែមនូវការUpgrade ទាំង Software និង Hardware បង្កើតបានជាទូរស័ព្ទដែលជំនាញក្នុងការថតរូបនៅទីងងឹត គឺ OPPO F11 Pro។ ជាមួយនឹងអេក្រង់លាតពេញគ្មានដំណក់ទឹក រឺ ឆក ស្មាតហ្វូន F11 Pro ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួន និង កាមេរ៉ាក្រោយភ្លោះ។

ស្របពេលទីផ្សារស្មាតហ្វូននៅកម្ពុជាកំពុងឡើងកម្តៅ ចំនួនចរាចរណ៍នៃស្មាតហ្វូនស៊េរីថ្មីៗកើនឡើងគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ OPPO ក៏មិនអោបដៃឈរមើលដែរ គឺកំពុងតែត្រៀមអាវុធថ្មីតាមរយៈការធ្វើកំណែរទម្រង់ថ្មី និង ការអភិវឌ្ឍន៍លើ ស្មាតហ្វូនជំនាន់ក្រោយរបស់ OPPO F Series ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។  រីឯ OPPO ត្រកូល OPPO Reno Series កំពុងបង្កើនល្បឿននៃការតស៊ូ និង ភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីក្តោបទីផ្សារថ្នាក់កណ្តាល និង ថ្នាក់លើ។

តាមការប៉ាន់ស្មាន ក្រុមហ៊ុន OPPO អាចនឹងត្រៀមបង្ហាញនូវ ស្មាតហ្វូន ត្រកូល F Series ចុងក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងជាងមុន កាមេរ៉ាច្រើនជាងមុន រូបរាងស្រស់ស្អាតនឹងទាក់ទាញជាងមុន  និងទំនើបជាងមុន។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល F Series ចុងក្រោយ អាចជា OPPO F15 រឺ ​OPPO F15 Pro ជាមួយនឹងសមាសធាតុនៃការរួមបញ្ចូលគ្នា រវាង F និង Reno Series រឹយ៉ាងណា!​

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 9176
Yesterday : 13489
This Month : 311341
Last Month : 436284
Total Visitor : 28265913