ព័ត៌មាន

Huawei Nova 5Z នឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយវាមើលទៅពិតជាស្រដៀងគ្នាទៅនឹង Nova 5i Pro មែនទែន!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ទើបតែប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Nova នឹងបង្ហាញខ្លួនឆាប់ៗនេះ​ហើយនោះគឺជា Huawei Nova 5Z ។ បើមើលទៅលើរូបរាងខាងក្រៅរបស់វា ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Nova 5i Pro ហើយវាមានកាមេរ៉ា និងអេក្រង់ដូចគ្នាបេះបិទតែម្តង។

ស្មាតហ្វូន Nova 5z នេះមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP ជាកាមេរ៉ាគោល និងកាមេរ៉ាខាងមុខទំហំ 32MP selfie នៅលើអេក្រង់ Punch-Hole ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 810 ។ សម្រាប់លក្ខណៈស​ម្បត្តិរបស់ស្មាតហ្វូននេះគឺដូចគ្នាទៅនឹង Nova 5i Pro ។ ក្រុមហ៊ុនបច្ចេកវិទ្យា HuaWEI គ្រោងនឹងប្រកាសបង្ហាញស្មាតហ្វូន Huawei Nova 5z ឆាប់ៗនេះហើយ!

image

image