ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ចុះកិច្ចព្រមព្រៀងទៅលើបច្ចេកវិទ្យា 5G ជាមួយនឹងប្រតិបត្តិករធំៗចំនួន ៣

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថា ខ្លួនបានចុះកិច្ចសន្យាទៅលើកិច្ចព្រមព្រៀងបច្ចេកវិទ្យា 5G ជាមួយនឹងក្រុមហ៊ុនប្រតិបត្តិករចំនួន ៣ ធំៗនៅក្នុងប្រទេសចិន។ កិច្ចព្រមព្រៀងសម្រាប់ឆ្នាំ ២០២០ នេះគឺមានតម្លៃដល់ទៅ CNY15.7 ពាន់លាន (2.2 ពាន់លានដុល្លារអាមេរិក)។ សម្រាប់កិច្ចព្រមព្រៀងនៃ framework ទៅលើបច្ចេកវិទ្យា 5G នេះគឺមានការចុះកុងត្រាជាមួយនឹងក្រុមហ៊ុន China Mobile, China Telecom និង China Unicom ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Nokia មិនមែនជាក្រុមហ៊ុនលក់តែមួយនោះទេ។

image

ក្រុមហ៊ុន Ericsson ក៏នឹងធ្វើការចុះកិច្ចព្រមព្រៀងទៅលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនប្រតិបត្តិករចំនួន ៣ របស់ចិន ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតជាច្រើនគឺមិនទាន់មានការបង្ហាញនៅឡើយទេ។ នេះគឺជាដំណឹងល្អរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដោយសារតែពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនមែនជាក្រុមហ៊ុនផ្គត់ផ្គង់ធំតែមួយគត់នោះទេ។

image

ប្រតិបត្តិករទាំង ៣ របស់ចិននេះនិយាយថា ពួកគេគឺមានគម្រោងក្នុងដាក់ពង្រាយនូវបច្ចេកវិទ្យា 5G នេះនៅក្នុងពិភពលោកជាមួយនឹងស្ថានីយ៍ចំនួន 86000 នៅក្នុងទីក្រុងចំនួន ៥០។ គម្រោងនេះគឺបញ្ចប់នៅឆ្នាំ ២០២០ ជាមួយនឹងស្ថានីយ៍ចំនួន 130000 ។ GSMA Intelligence ធ្វើការព្យាករណ៍ថា ប្រទេសចិននឹងមានអ្នក subscribers ចំនួនច្រើនជាង 460 លានគ្រឿងសម្រាប់បច្ចេកវិទ្យា 5G នេះនៅឆ្នាំ ២០២៥ នេះ៕