ព័ត៌មាន

NOKIA 6.1 ទទួលបានការទ្រទ្រង់ AMBIENT MODE នៅលើ GOOGLE ASSISTANT

នៅក្នុងការប្រកាសបង្ហាញស្មាតហ្វូន Nokia 6.2 និង Nokia 7.2 រួចមក ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ធ្វើការប្រកាសអំពីស្មាតហ្វូនដែលនឹងមានការទ្រទ្រង់ទៅលើមុខងារ Ambient Mode នៅលើ Google Assistant ថែមទៀត។ សម្រាប់ Ambient Mode នេះគឺដំណើរការនៅពេលដេលស្មាតហ្វូនេះធ្វើការតភ្ជាប់ ឬបញ្ចូលថាមពលថ្ម និងការបង្ហាញនូវម៉ោង រូបភាព ព័ត៌មាន សាររំលឹក ការគ្រប់គ្រងទៅលើតន្ត្រី និងជាច្រើនទៀត។

image

តាមការបញ្ជាក់របស់លោក Derry  ធ្វើការចែករំលែករូបភាពរបស់ស្មាតហ្វូន Nokia 6.1​ដែលទទួលបាននូវមុខងារ Ambient Mode  នេះ។ ជំនួយការឆ្លាតវៃ Google Assistant ចាប់ផ្តើមធ្វើការប្រើប្រាស់នូវ Ambient Mode  ដើម្បីមើលទៅលើ Slideshow នៃរូបភាព ព័ត៌មាននៃការធ្វើដំណើរ ការគ្រប់គ្រងទៅលើ Media និងជាច្រើនទៀត។

image

XDA-developers ក៏ធ្វើការរាយការណ៍ថា អ្នកប្រើប្រាស់របស់ស្មាតហ្វូន Xiaomi’s Redmi K20 Pro ក៏ទទួលបាននូវមុខងារ Ambient Mode នេះផងដែរ។ យើងអាចរំពឹងថា ស្មាតហ្វូនជាច្រើនទៀតឆាប់ៗនេះនឹងទទួលបាននូវមុខងារថ្មីនេះ៕