ព័ត៌មាន

NOKIA 5.1 PLUS គឺជាស្មាតហ្វូន BQ AURORA SE ដែលដាក់លក់នៅក្នុងប្រទេសរុស្សី

ស្មាតហ្វូន Nokia 5.1 Plus ដែលត្រូវគេស្គាល់ថាជាស្មាតហ្វូន Nokia X5 ពេលនេះត្រូវគេហៅថាជាស្មាតហ្វូន BQ Aurora SE នៅក្នុងប្រទេសរុស្សី។ ក្រុមហ៊ុនម៉ាកយីហោ BQ របស់ប្រទេសរុស្សីទើបតែបញ្ចេញនូវស្មាតហ្វូន Nokia 5.1 Plus ដំនើរការនូវ Android 9.0 ជាស្មាតហ្វូន Aurora SE ។ ស្មាតហ្វូននេះគឺដូចគ្នាខ្លាំងបេះបិទទៅនឹង Nokia 5.1 Plus លើកលែងតែពណ៌ និងឡូហ្គោដែលព្រីននៅខាងក្រោយប៉ុណ្ណោះ។

 image

image

សម្រាប់រូបរាងខាងក្រៅរបស់វាគឺនៅដដែល។ ស្មាតហ្វូន Aurora SE នេះមានអេក្រង់ទំហំ 5.86-inch screen, wider notch, Mediatek P60 processor, 3/32GB memory និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 ។ នេះប្រហែលក្រុមហ៊ុនរបស់រុស្សីនេះទិញយកការឌីស្សាញស្មាតហ្វូននេះពីក្រុមហ៊ុន HMD ជាក់ជាមិនខាន៕