ព័ត៌មាន

រូបភាពជាច្រើនរបស់ NOKIA TA-1242 បង្ហាញខ្លួននៅលើទីភ្នាក់ងាររបស់ចិន TENAA

Nokia TA-1242 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រនៅក្នុងប្រទេសចិន។ ទីភ្នាក់ងាររបស់ចិន TENAA ទើបតែចេញផ្សាយនូវរូបភាពជាច្រើនសន្លឹករបស់ទូរស័ព្ទនេះ និង Hardware របស់វា។ ទូរស័ព្ទនេះគឺជាប្រភេទ Feature Phone ដែលមើលទៅដូចគ្នាទៅនឹង Nokia 150 ។

image

វាជាទូរស័ព្ទប្រភេទ Dual-SIM ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា ភ្លើង LED Flash រន្ធ Speaker និងក្តារចុច T9 keyboard ថែមទៀត។ ទូរស័ព្ទនេះមានភ្ជាប់ជាមួយនឹងវិមាត្រ  13.45×50.1×117.98 mm និងទម្ងន់  79.17 g ។ អេក្រង់របស់វាមានទំហំ 2.4 inch TFT និងកម្រិតភាពច្បាស់  240×320 pixels ។

នេះគឺជាលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះ៖

ម៉ូឌែល: Nokia TA-1242

វិមាត្រ: 13.45×50.1×117.98 mm

ទម្ងន់: 79.17 g

អេក្រង់: 2.4, TFT

បន្ទះឈីប Processor: Single

កាមេរ៉ា : VGA (0.3MP)

ថាមពលថ្ម: 800 mAh

ពណ៌: Black/White