ព័ត៌មាន

ទូរទស្សន៍ NOKIA TV អាចនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥ ខែធ្នូខាងមុខនេះ

យើងនឹងបានឃើញនូវវត្តមានរបស់ទូរទស្សន៍ Nokia TV នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទូរទស្សន៍នេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Smart TV ដែលនឹងធ្វើការផលិតនៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Flipkart ដែលជាហាងលក់អនឡាញធំបំផុតរបស់ប្រទេសឥណ្ឌា។

image

លោកអ្នកប្រហែលជាបានឃើញនូវរូបភាពបែកធ្លាយមួយចំនួនផងដែររបស់ទូរស្សន៍ថ្មីនេះពីក្រុមហ៊ុន Nokia ដែលមានការបញ្ជាក់ថា ទូរទស្សន៍នេះនឹងមានអេក្រង់ប្រភេទ 4K និងទំហំ 55″ ។ ទូរទស្សន៍នេះនឹងប្រើប្រាស់នូវប្រព័ន្ធសំឡេង JBL sound technology  រួមទាំងបច្ចេកវិទ្យា adaptive display dimming និង Android 9 Pie ផងដែរ។

image

តាមការបញ្ជាក់របស់ Gadgets.ndtv.com នោះ ក្រុមហ៊ុន Flipkart ក៏ផ្ញើលិខិតអញ្ជើញទៅកាន់សមាជិកជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាសម្រាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥ ខែធ្នូនេះហើយវាពិតជាមានការប្រកាសបង្ហាញនូវទូរទស្សន៍ម៉ាក Nokia ជាក់ជាមិនខាន។ សូមរង់ចាំតាមដានទាំងអស់គ្នា៕