ព័ត៌មាន

រោងចក្រនុយក្លេអ៊ែរឥណ្ឌានៅតែមានសុវត្ថិភាព ក្រោយមានការវាយប្រហារដោយមេរោគ

រដ្ឋាភិបាលឥណ្ឌាធានាដល់អ្នកតាក់តែងច្បាប់ថា ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួនមានសុវត្ថិភាពទាំងស្រុង ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា មានការវាយប្រហារពីមេរោគចេញពីកូរ៉េខាងជើង ដែលកត្តានោះធ្វើឱ្យប្រព័ន្ធស្ថិតក្នុងស្ថានភាពមួយ។ របាយការណ៍ពីការបំពានលើប្រព័ន្ធអ៊ីនធឺរណិតនៅឯរោងចក្រថាមពលនុយក្លេអ៊ែរកូដានកូឡាម(KNPP) រដ្ឋមន្រ្តីក្រសួងក្នុងការិយាល័យរបស់នាយករដ្ឋមន្រ្តីលោកជីថេនត្រាសាញ អះអាងនៅថ្ងៃព្រហស្បតិ៍ថា ពុំមានហេតុផលណាមួយដែលគួរឱ្យព្រួយបារម្ភនៅរោងចក្រ KNPP ឬរោងចក្រនុយក្លេអ៊ែរណាមួយនៅក្នុងប្រទេសឥណ្ឌាទេ។

image

លោកសាញប្រាប់សភាជាន់ខ្ពស់របស់ឥណ្ឌាគឺលោករៃយ៉ា សាផា  ថា “ខ្ញុំសូមធានាថា រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសមានសុវត្ថិភាពទាំងស្រុង” ។ ឧប្បត្តិហេតុនោះកើតឡើងនៅរោងចក្រ KNPP ហើយអតីតមន្រ្តីម្នាក់នៃអង្គការស្រាវជ្រាវបច្ចេកទេសជាតិមានប្រសាសន៍ថា គាត់ឃើញហេតុការណ៍ផ្ទាល់ភ្នែកពីបញ្ហាអ៊ិនធឺរណិតនៅឥណ្ឌាក្រោយពីគាត់ទទួលបានដំណឹងអំពីអ្នកត្រួតពិនិត្យdomain ។ ការវាយប្រហារធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធនៅក្នុងរោងចក្រនៅខែកញ្ញា។

image

ព័ត៌មានពីការបំពានផ្សាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមរាលដាលដូចភ្លើងឆេះព្រៃ។ មន្ត្រីឥណ្ឌាធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារាមដោយលើកហេតុផលថា ការវាយប្រហារតាមអ៊ីនធឺណិតលើរោងចក្រ KNPP គឺមិនអាចធ្វើទៅបាននោះទេ ពីព្រោះកន្លែងនេះពុំមានភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺរណិត ឬបណ្តាញខាងក្រៅណាមួយទេ ប៉ុន្តែទោះជាយ៉ាងណានៅថ្ងៃព្រហស្បតិ៍លោកសាញសារភាពថា មានការបំពានលើបណ្តាញអ៊ីនធឺណិតកើតឡើងចំពោះប្រព័ន្ធដែលមិនសំខាន់​ ហើយបញ្ហាត្រូវបានដោះស្រាយយ៉ាងពេញលេញ។ លោកគូសបញ្ជាក់ពីជំហានដែលបានអនុវត្តរួចចាប់តាំងពីការវាយប្រហារពីមេរោគ ដើម្បីពង្រឹងសន្តិសុខបន្ថែមទៀតនៅតាមកន្លែងងាយរងគ្រោះដូចជានៅរោងចក្រ KNPP រួមទាំងធ្វើការដាក់កម្រិតលើការប្រើប្រាស់ USB និងធ្វើការបិទគេហទំព័រ បិទ IPដែលគេរកឃើញថាមានសកម្មភាពព្យាបាទ។