ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ជាច្រើននៅលើកុំព្យូទ័រស្ថិតនៅក្រោមការត្រួតពិនិត្យដោយសារតែប្រើប្រាស់នូវ Firmware ដែលមិនទាន់ចុះហត្ថលេខា

ការប្រើប្រាស់កម្មវិធីមិនស្របច្បាប់ក្នុងគ្រឿងបន្លាស់កុំព្យូទ័រធ្វើឱ្យប្រព័ន្ធ Windows និង Linux ចំនួនរាប់លានប្រឈមនឹងហានិភ័យ។ ការស្រាវជ្រាវថ្មីបានបង្ហាញថា កម្មវីធី firmware មិនស្របច្បាប់នៅក្នុងឧបករណ៍អាដាប់ធ័រ ឧបករណ៍ភ្ជាប់វ៉ាយហ្វាយ ឧបករណ៍យូអេសប៊ី កុំព្យូទ័រយួរដៃ និងកាតបណ្តាញ អាចត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើការសម្របសម្រួលក្នុងកុំព្យូទ័រ និងម៉ាស៊ីនមេ។

image

កម្មវីធី firmware  touchpad និង TrackPoint នៅក្នុងកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Lenovo និង firmware កាមេរ៉ា HP Wide Vision FHD នៅក្នុងកុំព្យូទ័រយួរដៃ HP និងឧបករណ៍ភ្ជាប់វ៉ាយហ្វាយនៅលើកុំព្យូទ័រយួរដៃ Dell XPS និងកម្មវីធី firmware  ក្នុង VLI USB Hub ។

image

បន្ទាប់ពីការបង្ហាញពីបញ្ហា អ្នកលក់ HDD និង SSD ជាច្រើនបានធ្វើការផ្លាស់ប្តូរដើម្បីធានាថា គ្រឿង(ឧបករណ៍) របស់ពួកគេប្រើប្រាស់តែកម្មវីធី firmware ត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនមិនទាន់ចូលចិត្តទម្លាប់ប្រើប្រាស់កម្មវិធីស្របច្បាប់នោះតេ។ អ្នកស្រាវជ្រាវសម្គាល់ឃើញថា ក្នុងករណីជាច្រើន បញ្ហាក្នុងឧបករណ៍ ឬខ្សែផលិតផលមិនអាចជួសជុលបានទាល់តែសោះ។ នេះបង្ហាញថា គ្រឿងបន្លាស់នៅក្នុងខ្សែផលិតផលនោះនឹងបន្តងាយរងគ្រោះពេញមួយជីវិត។

Leave a Reply

Your email address will not be published. Required fields are marked *