Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ក្រុមហ៊ុន Google ចង់ធ្វើការជាមួយក្រុមហ៊ុន Huawei ដែលត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណដើម្បីបន្តអាជីវកម្មឡើងវិញ

February 28
11:42 am 2020
Like and Share this page:

ដោយសារតែការហាមប្រាមទៅលើពាណិជ្ជកម្មនេះ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនអាចទទួលបាននូវវិញ្ញាបនបត្រ Play Protect នោះទេដែលនេះគឹជាវិញ្ញាបនបត្រក្នុងការតម្លើងនូវកម្មវិធី Google application ដូចជា Play Store និងជាច្រើនទៀត។ នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានសម្រេចចិត្តក្នុងការនាំចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួនជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) ។

 image

អនុប្រធានលោក Sameer Samat Sameer Samat នៅក្នុងផ្នែក Android និង Google Play នេះនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Google បានស្នើសុំនូវអាជ្ញាបណ្ណមួយក្នុងការបន្តនូវអាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា​Huawei នេះ។ លោក Sameer មិនទម្លាយនូវព័ត៌មានផ្សេងទៀតដែលទាក់ទងទៅនឹងស្ថានភាពនៃអាជ្ញាប័ណ្ណនេះនោះទេ។ នេះមានន័យថា ប្រសិនបើក្រុមហ៊ុន​Google ទទួលបាននូវការយល់ព្រមពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា​ ស្មាតហ្វូនជាច្រើននាពេលអនាគតរបស់ក្រុមហ៊ុន Huawei គឺមានសេវាកម្ម Google Mobile Services (GMS), PlayStore និងកម្មវិធីជាច្រើនទៀតដូចជា Google Maps, Youtube, Gmail និងជាច្រើនទៀត។

image

នៅខែឧសភាឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន Huawei ចូលក្នុងបញ្ជី Entity-Listដែលហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់រួមទាំងហ្គូហ្គោលមិនឱ្យធ្វើជំនួញជាមួយក្រុមហ៊ុន Huawei នោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei ក៏ធ្វើការចាប់ផ្តើមអភិវឌ្ឍទៅលើកម្មវិធី app ecosystem – HMS ផ្ទាល់ខ្លួនសម្រាប់ជំនួសនូវសេវាកម្ម GMS នេះ។ Huawei Mate 30 series គឺជាស្មាតហ្វូនដំបូងបំផុតដែលដំណើរការនូវសេវាកម្ម HMS ហើយបន្ទាប់មកមានស្មាតហ្វូន Huawei Mate Xs, Honor View30 Pro និង Honor 9X Pro និងជាច្រើនទៀត៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 6875
Yesterday : 15143
This Month : 313623
Last Month : 547061
Total Visitor : 25712679