ព័ត៌មាន

Honor 30S 5G មាន ៥ ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសទៅតាមស្ទាយ៍របស់អ្នក!

នេះគឺជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ដែលមានឈ្មោះហៅថា Honor 30S នឹងប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប 5G Kirin chipset – Kirin 820 5G ដែលបន្ទះឈីបនេះបង្ហាញខ្លួននៅថ្ងៃទី ៣០ ខែមីនានេះនៅក្នុងប្រទេសចិន។

 image

តាមការបញ្ជាក់នៅក្នុងព័ត៌មានបែកធ្លាយនេះ​ស្មាតហ្វូន Honor 30S នេះនឹងមានពណ៌ Violet, Blue, White, Mint Green និង Orange យ៉ាងស្រស់ស្អាតបំផុត។ នៅក្នុងការទម្លាយកាលពីពេលមុននេះ ស្មាតហ្វូន Honor 30S នេះនឹងដំណើរការនូវបច្ចេកវិទ្យា 40W super fast charing ផងដែរ។

image

ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់ punch-hole និងកាមេរ៉ាខាងក្រោយចំនួន ៤ គ្រាប់ជាមួយនឹងការឌីស្សាញជាមួយនឹងរូបរាងចតុកោណកែង (ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Honor V30) ។ សម្រាប់គែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង volume និង power + fingerprint scanner នៅជាមួយគ្នាថែមទៀត៕