ព័ត៌មាន

ស្មាតហ្វូន Oppo Reno ចំនួន ៣ ម៉ូឌែលដំណើរការនូវ ColorOS 7

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវផែនទីសម្រាប់ ColorOS 7 របស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយពេលនេះវាគឺជាស្មាតហ្វូនដំបូងបំផុតដែលមានការអាប់ដេតទៅលើ firmware update នោះ។ វាគឺជាស្មាតហ្វូនត្រកូល Oppo Reno (Inspiration Edition), Reno 10x Zoom (FC Barcelona Edition) និង Reno Ace (Gundam Edition) ។

image

សម្រាប់ការអាប់ដេតនេះគឺផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10 និងការនាំយកនូវមុខងារ system-wide dark mode ។ វាក៏មានការពង្រឹងទៅលើ UI, Icons, Color System និង sound effects ថ្មីថែមទៀត។ សម្រាប់ម៉ូឌែលពិសេសនៃ editions ទាំងនេះគឺមាន wallpapers ថ្មី ហើយវាក៏មានប្រព័ន្ធ system font ថ្មីដែលមានឈ្មោះហៅថា Oppo Sans ថែមទៀត។ ការអាប់ដេតថ្មីនេះនាំយកនូវការពង្រឹងជាច្រើននៅក្នុងមុខងារសំខាន់ៗដូចជា Portrait Mode 2.0, Night Mode និង Super-Steady Mode សម្រាប់ ideo recording ថែមទៀត៕

image