ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បង្ហាញនូវព័ត៌មានលម្អិតនៃអេក្រង់របស់ស្មាតហ្វូន Ace 2

ស្មាតហ្វូន Oppo Ace 2 គឺមានការបែកធ្លាយនៅក្នុងរយៈពេលមួយរយៈចុងក្រោយនេះ។ ជាកស្តែង ស្មាតហ្វូន  Ace 2 នេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែមេសាខាងមុខនេះ។ អេក្រង់របស់ស្មាតហ្វូន Ace 2 នេះនឹងមានកម្រិត 90Hz refresh rate ។ វាមានកម្រិតពណ៌ 96.3%DCI-P3 color space និង deltaE ទាបជាង ៣ ។ សម្រាប់កម្រិតពណ៌របស់អេក្រង់ស្មាតហ្វូននេះគឺច្បាស់ និងស្រស់ស្អាតបំផុត។

image

សម្រាប់កម្រិតពន្លឺរបស់វាគឺ 819 nits ។​ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.5-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ FullHD+ ថែមទៀត។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានរន្ធ Punch-Hole នៅគែមផ្នែកខាងឆ្វេងដែលមានកាមេរ៉ាទំហំ 16MP selfie ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាមូលដែលមានទំហំ 48MP, 8MP, 2MP និង 2MP ។ វាមានបន្ទះឈីប  Snapdragon 865 chipset ជាមួយនឹងរ៉េមទំហំ 8GB / 12GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ឬ 256GB ។​ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា  65Wwired charging បច្ចេកវិទ្យា  40Wwireless charging និង AirVOOC ថែមទៀត។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ CNY4,399 ឬ $620/€570 ៕

image