ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរាយការណ៍ថានឹងប្រើប្រាស់នូវសេនស័រធំ 1/2" និង OIS នៅលើកាមេរ៉ា Galaxy S21 selfie

ការប្រើប្រាស់នូវម៉ូឌុលក្រោមអេក្រង់គឺជាផ្នែកមួយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S21 សម្រាប់កាមេរ៉ា Selfie របស់វា។ ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងផ្តោតទៅលើការពង្រឹងគុណភាពរូបភាពជាមួយនឹងសេនស័រធំជាងមុន និងមុខងារ OIS ថែមទៀត។

image

ពាក្យចចាមអារ៉ាមនេះអះងាងថា វាមានសេនស័រទំហំ 1/2” sensor ជាមួយនឹងមុខងារ OIS ថែមទៀត។ វាគឺប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S20 និង S20+ ដែលមានសេនស័រ (1/3.2”) ហើយវាធំជាងស្មាតហ្វូន S20 Ultra’s 40MP sensor (1/2.65”) ថែមទៀត។

image

សម្រាប់មុខងារមួយទៀតនោះគឺ OIS ដែលនឹងមានសេនស័រ 1/2.55” sensor ។ កាមេរ៉ាគោលរបស់ស្មាតហ្វូន Galaxy S10 និង iPhone 11 Pro នឹងមានទំហំ 1/2.55” sensors ។ វាមានសមត្ថភាពក្នុងការថតនៅពេលយប់បានល្អ ឬកន្លែងដែលមានពន្លឺតិចថែមទៀតផង។