ព័ត៌មាន

ការឌីស្សាញ និងបន្ទះឈីបរបស់ស្មាតហ្វូន LG Velvet ត្រូវបានទម្លាយជាផ្លូវការហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសកាលពីមួយសប្តាហ៍មុននេះអំពីស្មាតហ្វូនថ្មីរបស់ខ្លួននោះគឺ Velvet ដោយមិនមានការប្រាប់ព័ត៌មានអ្វីនោះទេ។ រយៈពេល ៧ ថ្ងៃក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះក៏សម្រេចចិត្តទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូន LG Velvet, ហើយវាក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ថែមទៀត។

 image

ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ ប៉ុន្តែវាមានសមត្ថភាពក្នុងការថត Background Blur និងសេនស័រ B/W sensor ថែមទៀតដែលវាប្រហែលជា macro lens ផងដែរ។ ស្មាតហ្វូននេះមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌បៃតង ពណ៌ខ្មៅ ពណ៌ស និងពណ៌ស្វាយ។ ស្មាតហ្វូន LG Velvet គឺមានគែមកោងនៅផ្នែកខាងមុខរបស់វាជាមួយនឹង waterdrop notch ថែមទៀត៕

image