ព័ត៌មាន

ស្មាតហ្វូន Oppo Find X2 Neo បង្ហាញខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបជាមួយនឹងកាមេរ៉ា 44 MP selfie

កាលពីខែមុននេះ យើងប្រទះឃើញស្មាតហ្វូនមួយដែលមានឈ្មោះហៅថា Oppo Find X2 Neo ហើយវាក្រោយមកក៏ឃើញមានវត្តមានស្មាតហ្វូន Reno3 Pro 5G ដែលមានគែមអេក្រង់កោង និងការឌីស្សាញជាមួយនឹងរន្ធ punch-hole តែមួយគ្រាប់នោះទេ។ ពេលនេះ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅក្នុងបញ្ជីនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសហូឡង់របស់ Belsimpel ។​

image

ស្មាតហ្វូននេះអាចធ្វើការ pre-order បាននៅក្នុងតម្លៃ €719 ដែលតម្លៃនេះគឺនៅទាបជាងស្មាតហ្វូន Find X2 និង Find X2 Pro ខណៈពេលដែលស្មាតហ្វូនទាំងពីរនេះដាក់លក់នៅក្នុងតម្លៃ €999 និង €1,199 នោះ។ ស្មាតហ្វូន Find X2 Neo នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ហើយវាមានទំហំ 12 GB RAM + 256 GB storage ។ អេក្រង់របស់វាគឺមានទំហំ 6.5” AMOLED panel ជាមួយនឹងកម្រិត 90 Hz refresh rate, Full HD+ និងគែមកោងថែមទៀត។

image

ខណៈពេលដែលស្មាតហ្វូន Reno3 Pro 5G មានកាមេរ៉ា 32 MP selfie នោះ ស្មាតហ្វូន Find X2 Neo គឺមានកាមេរ៉ាខាងមុខដែលមានទំហំ 44 MP sensor និង f/2.0 lens ។ វាគឺដូចគ្នាទៅនឹងសេនស័ររបស់ Reno3 Pro ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ដែលមានទំហំ 48 MP main shooter + 13 MP f/2.4 telephoto + 8 MP f/2.2 ultra-wide-angle + 2 MP B/W ។ វាទ្រទ្រង់នូវវីដេអូកម្រិត 4K ឬ 1080p នៅក្នុងកម្រិត 60fps ថែមទៀត។​ថាមពលថ្មរបស់ស្មាតហ្វូន Find X2 Neo នេះគឺមានទំហំ 4,025 mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 30W VOOC 4.0 fast charging ។ វាដំណើរការនូវ ColorOS 7, based on Android 10, USB-C port, UD fingerprint scanner ថែមទៀតផង៕

image