ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា LG បង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Velvet

ស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាល LG Velvet នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃទី ៧ ខែឧសភា ហើយវានឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះផងដែរ ហើយថ្មីៗនេះ វាក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 48MP អេក្រង់ធំជាងមុន និងថាមពលថ្មធំជាងមុនថែមទៀត។

 image

ស្មាតហ្វូននេះគឺមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយសម្រាប់ពណ៌ sunrise/sunset គឺពិតជាទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូន LG Velvet នេះគឺមានអេក្រង់ទំហំ 6.8” និងកម្រិត 20.5:9 ratio ហើយក្រុមហ៊ុននេះហៅថា Cinema FullView ។ ស្មាតហ្វូននេះមាន notch waterdrop សម្រាប់កាមេរ៉ា Selfie ថែមទៀត។

image

ស្មាតហ្វូន Velvet នេះនឹងមាន stereo speakers ។ វានឹងមានបច្ចេកវិទ្យា “AI Sound” technology ដែលល្អបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 48 MP ជាមួយនឹងបច្ចេកវិទ្យា pixel-binning technology ថែមទៀត។ វាមានកាមេរ៉ា 8 MP ultrawide និង 5 MP depth sensor ផងដែរ៕