ព័ត៌មាន

ស្មាតហ្វូន​ Sony Xperia L4 ពេលនេះបង្ហាញខ្លួននៅអ៊ឺរ៉ុប ហើយស្មាតហ្វូន Xperia 10 II នឹងបង្ហាញខ្លួននៅតៃវ៉ាន់នៅសប្តាហ៍ក្រោយនេះ

ស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ក្រុមហ៊ុន Sony បានប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ហើយពេលនេះវាដាក់លក់ជាផ្លូវការហើយ។ ពេលនេះ ស្មាតហ្វូន Xperia L4 អាចរកទិញបាននៅក្នុងអ៊ឺរ៉ុប នៅក្នុងតម្លៃ €199 ហើយវាមាន ២ ពណ៌គឺពណ៌ខ្មៅ និងពណ៌ខៀវ។

 image

ស្មាតហ្វូន Xperia L4 នេះមានអេក្រង់ 6.2″ 720×1680 21:9 IPS touchscreen បន្ទះឈីប MediaTek Helio P22 chipset រ៉េមទំហំ 3GB និងម៉េមូរីទំហំ 64GB កាមេរ៉ា ៣ គ្រាប់ទំហំ 13 MP main, 5 MP ultrawide, 2 MP depth sensor កាមេរ៉ាខាងមុខ 8 MP selfie នៅលើ waterdrop notch ថាមពលថ្មទំហំ 3,580 mAh ។ ស្មាតហ្វូននេះដំណើរការនូវ Android 9 Pie ។

image

ស្មាតហ្វូន Xperia 10 II នឹងបង្ហាញខ្លួននៅក្នុងតៃវ៉ាន់នៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ៥ ខែឧសភា។ តម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ Xperia 10 II នឹងបង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេសនៅពាក់កណ្តាលខែមិថុនា។ ស្មាតហ្វូននេះមានអេក្រង់ 6-inch 1080×2520 21:9 OLED touchscreen បន្ទះឈីប Snapdragon 665 chipset រ៉េមទំហំ 4GB ម៉េមូរី 128GB កាមេរ៉ា ៣ គ្រាប់ (12 MP wide, 8 MP telephoto, 8 MP ultrawide) កាមេរ៉ាខាងមុខទំហំ 8 MP selfie ថាមពលថ្ម 3,600 mAh និងប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត៕