ព័ត៌មាន

ក្រុមហ៊ុន Microsoft: Windows 10X នឹងដំនើរការនៅលើកុំព្យូទ័រ ថេប្លេត ឬប្រភេទ Hybrids តែប៉ុណ្ណោះ

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ធ្វើការពន្យារពេលសម្រាប់ការដាក់លក់ស្មាតហ្វូន Surface Neo នោះ វាមានសំណួរជាច្រើនដែលចោទសួរអំពីការអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការ Windows 10X ផងដែរ។ សម្រាប់ Version ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Windows នេះត្រូវបានឌីស្សាញឡើងសម្រាប់ដំនើរការនៅលើឧបករណ៍ដែលមានអេក្រង់ពីរ។ ក្រុមហ៊ុន Microsoft ពេលនេះបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Windows 10X នៅតែបង្ហាញខ្លួន ប៉ុន្តែពេលនេះក្រុមហ៊ុនផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួនវិញ។

image

តាមការបញ្ជាក់នៅក្នុងការបង្ហោះមួយរបស់ក្រុមហ៊ុន Microsoft នោះ ក្រុមហ៊ុននេះនឹងធ្វើការប្រើប្រាស់នូវ version នៃ OS នេះសម្រាប់ឧបករណ៍ដែលមានតែអេក្រង់មួយប៉ុណ្ណោះដែលអាចជាកុំព្យូទ័រ ថេប្លេត ឬប្រភេទ hybrids ។សម្រាប់លក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ​ Windows 10X នៅមិនទាន់ដឹងនៅឡើយទេ។

image

វាមានការទម្លាយថា​ ការអាប់ដេត Windows 10នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែឧសភាខាងមុខនេះ ហើយវានឹងពង្រឹងទៅលើបទពិសោធន៍នៃការប្រើប្រាស់ desktop កាន់តែល្អជាងមុននៅក្នុង tablet mode ផងដែរ៕