ព័ត៌មាន

ស្មាតហ្វូន Meizu 17 នឹងបំពាក់នូវបច្ចេកវិទ្យា mEngine 3.0

មិនយូរទៀតនោះទេ វានឹងមានស្មាតហ្វូន Android ចំនួនពីរម៉ូឌែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា​haptic feedback ហើយវាអាចប្រកួតប្រជែងជាមួយនឹង Apple iPhone បាន។ នៅក្នុងរយៈពេល ២ ឆ្នាំនេះ ស្មាតហ្វូន Android ដែលមានតម្លៃសមរម្យជាច្រើនចាប់ផ្តើមបំពាក់នូវបច្ចេកវិទ្យា haptic enginesហើយក្រុមហ៊ុន Meizu ក៏អនុវត្តន៍តាមផងដែរ។

 image

បន្ទាប់ពីការទម្លាយនូវកាមេរ៉ា Speakers កម្រិតអេក្រង់ refresh rate ខ្ពស់ និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនរួចមក ពេលនេះក្រុមហ៊ុនក៏បង្ហើបអំពីបច្ចេកវិទ្យា  mEngine 3.0 haptic feedback motor វិញម្តង។ នៅក្នុងការបង្ហោះនៅលើ Weibo ជាមួយនឹងពាក្យថា  “mEngine 3.0 horizontal linear motor” ដែលយើងដឹងច្បាស់ណាស់ថាបច្ចេកវិទ្យានេះពិតជាទាក់ទាញ និងមានរំញ័រកាន់តែខ្លាំងជាងមុនក្នុងការប្រើប្រាស់ថែមទៀត៕

image