ព័ត៌មាន

vivo V19 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងអេក្រង់ Punch-Hole ភ្លោះ និងបន្ទះឈីប Snapdragon 712

ដូចអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បាននាំយកនូវស្មាតហ្វូន V19 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលមានពេលនេះមានការបន្ធូរបន្ថយទៅលើការរឹតបន្តឹងផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែមេសា ប៉ុន្តែការដាក់លក់នៅក្នុងប្រទេសឥណ្ឌាត្រូវបានពន្យារពេលដោយសារតែមេរោគរាតត្បាតនេះ។

 image

ស្មាតហ្វូន V19 នេះមានអេក្រង់ទំហំ 6.44-inch FHD+ Super AMOLED display ជាមួយនឹងរន្ធប្រហោង punch-hole ភ្លោះដែលមានកាមេរ៉ាខាងមុខទំហំ 32MP main selfie និង 8MP ultrawide ។ អេក្រង់នេះគឺមានកម្រិត​ 20:9 aspect ratio និងប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀត។

image

សម្រាប់ផ្នែកខាងក្រោយនេះ វាមានកាមេរ៉ាខាងក្រោយគោលទំហំ 48MP ជាមួយនឹង 8MP ultrawide និង 2MP ចំនួន ២ គ្រាប់។ ស្មាតហ្វូននេះគឺប្រើប្រាស់បន្ទះឈីប Snapdragon 712 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB / 256GB ។ ស្មាតហ្វូននេះដំណើរការនូវ Funtouch OS 10 ដែលផ្អែកនៅលើ Android 10 និងថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 33W wired charging ថែមទៀត។ ស្មាតហ្វូន vivo V19 នេះមានពណ៌ទឹកប្រាក់ និងពណខ្មៅ ហើយវាមានតម្លៃ INR 27,990($370) សម្រាប់ទំហំ 8/128GB និងតម្លៃ INR 31,990($420) សម្រាប់ទំហំ 8/256GB ។ ការលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី ១៥ ខែឧសភានេះ៕

image