Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ស្តេចទូរស័ព្ទលំដាប់ថវិកា realme 6i ចេញលក់ជាផ្លូវការហើយក្នុងតម្លៃ ១៩៩ដុល្លារ រួមជាមួយនឹងនាឡិកាឆ្លាតវៃដ៏ទាន់សម័យសម្រាប់ជីវិតបច្ចេកវិទ្យាបែបយុវវ័យនឹងមកដល់ឆាប់ៗនេះ!

May 14
09:05 am 2020
Like and Share this page:

realme ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅថ្ងៃនេះបានដាក់បង្ហាញស្មាតហ្វូន realme 6i នៅលើទីផ្សារប្រទេសកម្ពុជាដែលជាសមាជិកថ្មីនៃគ្រួសារ realme 6 ស៊េរីដែលមានកាមេរ៉ាបួនគ្រាប់។ ក្នុងនាមជាអ្នកស្នងតំណែង realme 5i នោះ ​realme 6i នាំមកនូវការធ្វើឱ្យប្រសើរយ៉ាងខ្លាំងនូវផ្នែកកាមេរ៉ា ការដំណើរការ និងការរចនារូបរាងដ៏ទាន់សម័យបំផុត។ ក្នុងពេលជាមួយគ្នានេះដែរ realme បានចាប់ផ្តើមធ្វើអាជីវកម្ម AIoT ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយការដាក់ប្រកាសបង្ហាញនូវផលិតផល AloT ដំបូងបង្អស់របស់ខ្លួននោះគឺនាឡិកាឆ្លាតវៃ។

 image

នៅក្នុងការដាក់បង្ហាញតាមអ៊ីនធឺណេតរបស់ realme 6i យើងអាចឃើញថា realme 6i ក៏ត្រូវបានគិតបញ្ចូលជាទូរស័ព្ទសម្រាប់លេងហ្គេមផងដែរ។ ជាមួយនឹងបន្ទះឈីប Helio G80 និងថាមពលថ្ម 5000mAh ដែលអាចសាកបានល្បឿនលឿន 18វ៉ាត់នោះ វាជាទូរស័ព្ទលំដាប់ថវិកាសម្រាប់លេងហ្គេមតម្លៃក្រោម ២០០ ដុល្លារ។ realme 6i បំពាក់ជាមួយនឹងបន្ទះឈីប MediaTek Helio G80 ដែលផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល។ CPU ចំនួនប្រាំបីគ្រាប់មានប្រេកង់ចំបងរហូតដល់ ២.០Gz ផ្តល់ជូននូវមុខងារស្នូលមួយគ្រាប់ប្រសើរជាងជំនាន់មុន ៣៥% និងដំណើរការពហុស្នូលប្រសើរជាងជំនាន់មុន ១៧%។ លទ្ធផលនេះបានធ្វើឲ្យគុណភាពរូបភាពកាន់តែល្អប្រសើរ និងអត្រា frame មានស្ថេរភាពជាងមុនដែលធ្វើឲ្យ​​realme 6i លេចធ្លោខណៈនៅពេលលេងហ្គេម។ 

image

ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យកាន់តែប្រសើរឡើងដែល កាមេរ៉ាបួនគ្រាប់ 48MP- កាមេរ៉ាគោល48MP មុំទូលាយ ១១៩ដឺក្រេ (៨ មេហ្គាភិចស៊ែល) លែនព្រាលផ្ទៃខាងក្រោយ (២មេហ្គាភិចស៊ែល) និងលែនម៉ាក្រូ ៤ស.ម (២មេហ្គាភិចស៊ែល) ។ នេះរឹតតែដេញទាន់តាមលក្ខណៈពិសេសរបស់ម៉ូដែលផ្សេងទៀតដែលមានតម្លៃលើសពី ៣០០ដុល្លារផងដែរ។ក្រៅពីនេះ realme 6i នៅតែប្រកាន់ខ្ជាប់នូវការរចនាបទបែបសាមញ្ញរក្សានូវការរចនាម៉ូដស្នាដៃពី Naoto Fukasawa។ វាបានទទួលយកដំណើរការបាញ់ថ្នាំជាមួយទឹកថ្នាំពណ៌ដ៏កម្រ  ហើយទូរស័ព្ទត្រូវបានប៉ូលារាប់រយដង។ កាលពីពេលមុននេះ ការរចនាប្រភេទនេះត្រូវបានអនុវត្តទៅលើម៉ូដែលកំពូលរបស់ពួកគេគឺ realme X។ realme 6i មកជាមួយនឹងពណ៌បែបយុវវ័យពីរប្រភេទគឺ ពណ៌តែបៃតង និងពណ៌សទឹកដោះគោ 

image

អេក្រង់ realme 6i មានអេក្រង់ទំហំ ៦.៥អ៊ីញ កម្រិតបង្ហាញHD+ ជាមួយនឹងអេក្រង់ដំណក់ទឹកតូច ដែលតូចជាងអេក្រង់ដំណក់ទឹកធម្មតា៣០.៩% ធ្វើឱ្យសមាមាត្រអេក្រង់នឹងដងខ្លួនខ្ពស់រហូតដល់ ៨៩.៨%។ អេក្រង់ធំនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏រំជួលចិត្តនៅពេលមើលវីដេអូ ឬលេងហ្គេម។ ក្រៅពីនេះ realme 6i ជាមួយrealme UI គាំទ្រឲ្យមានប្រព័ន្ធការធានាការពារព័ត៌មានផ្ទាល់ខ្លួន។ realme UI ក៏មានគោលបំណងដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់បន្ថែមទៀត និងផ្លាស់ប្តូរវិធីដែលកម្មវិធីអាចទទួលបានព័ត៌មានផ្ទាល់ខ្លួន។ ដោយបើក“ការការពារព័ត៌មានផ្ទាល់ខ្លួន” នៅក្នុងrealme UI ប្រព័ន្ធនឹងផ្តល់ជូននូវទំព័រព័ត៌មានទទេនៅពេលកម្មវិធីកំពុងស្នើរសុំចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ 

លើសពីនេះទៅទៀត realmeបានចេញផ្សាយជាផ្លូវការនូវនាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ដោយធ្វើការតាមដានចលនា និងចង្វាក់បេះដូង ការគណនាអាចវិភាគគុណភាពនៃការសម្រាន្ត និងបង្កើតរបាយការណ៍ដែលជួយអ្នកឱ្យដឹងកាន់តែច្បាស់អំពីលំនាំនៃការសម្រាន្តរបស់អ្នក។ នាឡិកាឆ្លាតវៃនេះគាំទ្រការសាកថ្មដោយផ្ទាល់តាមរន្ធសាកថ្មប្រភេទUSB ដោតវាដោយផ្ទាល់នៅក្នុងរន្ធUS​Bដោយមិនចាំបាច់ប្រើខ្សែសាកណាផ្សេងឡើយ។ 

image

រួមគ្នាជាមួយនឹង APP realme link ជម្រើសលើនាឡិកាឆ្លាតវៃមានកាន់តែច្រើន។ អ្នកអាចមើលទិន្នន័យដែលរកឃើញនៅលើកម្មវិធីនេះ ដោយជ្រើសរើស៥របៀបផ្សេងៗគ្នាឲ្យបង្ហាញនៅលើអេក្រង់ដែលមានពណ៌ដ៏ស្រស់ស្អាត ដើម្បីដឹងកាន់តែច្បាស់អំពីលំនាំនៃការសម្រាន្តរបស់អ្នក។ នាឡិកាឆ្លាតវៃ និងrealme 6iនេះ បានដាក់បង្ហាញរួមគ្នាក្នុងពេលតែមួយ realmeបង្ហាញពីឆន្ទៈខ្ពស់ក្នុងការផ្តល់នូវបច្ចេកវិទ្យាទាន់សម័យ និងគួរឱ្យចាប់អារម្មណ៍ដល់យុវវ័យ ហើយផលិតផលទាំងពីរនេះក៏ស្ថិតនៅតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ - realme 6i ជាមួយ 4GB+128GB លក់ក្នុងតម្លៃ១៩៩ដុល្លារ ឥឡូវនេះនាឡិកាឆ្លាតវៃមានតែពណ៌ខ្មៅប៉ុណ្ណោះជាមួយតម្លៃ២៨ដុល្លារ ។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 12141
Yesterday : 14237
This Month : 400168
Last Month : 504810
Total Visitor : 24273745