ព័ត៌មាន

ពេលនេះ ស្មាតហ្វូន NOKIA 5.3 អាចធ្វើការ​ Pre-order បាននៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់

ស្មាតហ្វូន Nokia 5.3 ពេលនេះអាចធ្វើការ Pre-order បាននៅក្នុងគេហទំព័រ e-commerce ជាច្រើននៅក្នុងប្រទេសហូឡង់ និងអាល្លឺម៉ង់។ សម្រាប់ទំហំ 64GB របស់ស្មាតហ្វូននេះបង្ហាញខ្លួននៅលើ Amazon និង Digitalo នៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងតម្លៃ €209 ។ សម្រាប់ស្មាតហ្វូន Nokia 5.3 មានតម្លៃ €199 នៅក្នុងប្រទេសហូឡង់។

 image

តាមការបញ្ជាក់របស់ Amazon នោះ ស្មាតហ្វូននេះនឹងចាប់ផ្តើមក្នុងការដឹកជញ្ជូនទៅកាន់អតិថិជណជាច្រើននៅថ្ងៃទី ២២ ខែឧសភាខាងមុខនេះ។ ស្មាតហ្វូន Nokia 5.3 នេះគឺមានអេក្រង់ទំហំ 6.55-inch HD+ IPS LCD display ជាមួយនឹងកញ្ចក់ Gorilla 3 ។​ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 665 SoC ជាមួយនឹង 3/4GB និង 64GB ថែមទៀត។ វាមានកាមេរ៉ាគោលទំហំ 13MP sensor (PDAF) ជាមួយនឹង f/1.8 lens, 5MP wltrawide, 2MP Macro និង 2MP Depth sensor ៕

image