ព័ត៌មាន

តើការការពារសុវត្ថិភាពអ៊ីនធឺរណិតចូលរួមចំណែកដោះស្រាយបញ្ហាកូវីដ ១៩ បានដោយរបៀបណា?

ចាប់តាំងពីជម្ងឺកូវីដ ១៩ បានឆ្លងរីករាលដាលជុំវិញពិភពលោកមក ជាលទ្ធផលធ្វើឱ្យមនុស្សជាតិភាគ ច្រើនបានផ្លាស់ប្តូររបៀបធ្វើដំណើរ ការទំនាក់ទំនង និងការសហការគ្នា។ ឆ្លើយតបទៅនឹងបញ្ហានេះ មនុស្សជាតិចាប់ផ្តើមធ្វើការពីចម្ងាយ ដោយធ្វើការនៅផ្ទះ ជៀសវាងការជួបជុំដើម្បីកាត់បន្ថយការរីក រាលដាលនៃជម្ងឺនេះ។ ខណៈពេលដែលមនុស្សរាប់លាននាក់កំពុងតែធ្វើការពីផ្ទះ បច្ចុប្បន្នមាន ហេគឃ័រលួចចូល video conference និង online collaboration software ជាច្រើនដែលបានផ្តល់សេវា នេះដោយមិនគិតប្រាក់។

image

វិធីសាស្រ្តដោះស្រាយបញ្ហាសុវត្ថិភាពអ៊ីនធឺរណិតរួមមាន៖

–       ធ្វើឱ្យមើលឃើញបញ្ហាដែលប៉ះពាល់ដល់កម្មវិធីជានិច្ច

–       ផ្តល់អាជីវកម្មដែលមានបញ្ហាតិចបំផុតដើម្បីធានាថាអាជីវកម្មអាចបន្តថែរក្សា ដើម្បីជៀសវាង ការចំណាយដ៏ច្រើននៅពេលត្រូវបានហេគ និងបាត់បង់ម៉ាក រួមមានការបាត់បង់ផលិតភាព នៅពេលក្រុមការងារបានពឹងផ្អែកទៅលើកម្មវិធីដើម្បីបំពេញការងារនោះ។

–       ត្រូវមានដៃគូជាមួយអ្នកជំនាញ និង អាជីវកម្មដែលផ្តល់សេវាដូចគ្នា ជាមួយនឹងការបង្កើននូវ តម្រូវការ ដើម្បីឱ្យការបង្កើតថ្មីបានឆាប់ដែលធ្វើឱ្យការទទួលយកដំណើរការឆ្ពោះទៅមុខ សម្រាប់ក្រុមហ៊ុន ដោយមិនចាំបាច់ត្រូវការបង្កើតអ្នកជំនាញនៅតាមផ្ទះ។

–       ដោះស្រាយបញ្ហាសុវត្ថិភាពអ៊ីនធឺរណិតដោយជំរុញក្រុមហ៊ុនឯកជន ផ្តល់ឱកាសឱ្យអង្គភាពធ្វើ ការបានកាន់តែរហ័ស ដោយគ្មានការភ័យខ្លាចនៅពេលបន្តកាត់បន្ថយបញ្ហា។

image

វាមានសេវាជាច្រើនទៀតរួមមាន Indusface app ដែលគេស្គាល់ថាជា App Trana ផ្តល់កម្មវិធីគ្រប់គ្រង សុវត្ថិភាពពេញលេញ ដែលធ្វើឱ្យអាជីវកម្មអ្នកអាចដំណើរការលឿន និង មាននិរន្តរភាពនៅក្នុងអំឡុង ពេល និងបន្ទាប់ពីវិបត្តិកូវីដ ១៩ នេះនឹងបញ្ចប់៕