ព័ត៌មាន

Moto G 5G Plus គឺជាស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យបំផុតក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យនោះគឺ Moto G 5G Plus ។​ស្មាតហ្វូនត្រកូល  Moto G នេះគឺនឹងបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបនៅក្នុងតម្លៃត្រឹមតែ €349 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-inch FHD+ ជាមួយនឹងកម្រិត  90Hz refresh rate និងកាមេរ៉ាខាងមុខភ្លោះដែលមានទំហំ 16MP + 8MP ។

 image

អេក្រង់នេះទ្រទ្រង់ទៅលើ  HDR 10 និង 21:9 aspect ratio ថែមទៀត។ ស្មាតហ្វូននេះមានប៊ូតុង Power នៅគែមខាងស្តាំ។ ស្មាតហ្វូននេះមានកាមេរ៉ា ៤​ គ្រាប់នៅផ្នែកខាងក្រោយរបស់វា។ វាមានកាមេរ៉ាខាងក្រោយទំហំ 48MP, 8MP ultrawide, 5MP macro module និង 2MP depth ផងដែរ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ជាមួយនឹងរ៉េមទំហំ 4GB / 6GB និងម៉េមូរីទំហំ 64/128GB ។ ស្មាតហ្វូននេះអាចបន្ថែមនូវ microSD slot ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា 20W fast wired charging ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ  Android 10 និង  My UX ផងដែរ។