ព័ត៌មាន

មេរោគថ្មី​បង្កឱ្យមានកំហុសសំខាន់ៗជាច្រើន និងឆ្លងលើឧបករណ៍ប្រើប្រព័ន្ធប្រិត្តការ Windows

ថ្មីៗនេះ អ្នកជំនាញផ្នែកសុវត្ថិភាពបានរកឃើញការឆ្លងមេរោគDDoS​ប្រភេទLucifer។  មេរោគនេះធ្វើការកំពុងកេងចំណេញលើភាពងាយរងគ្រោះដើម្បីចម្លងមេរោគចូលឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows។ 

image

គេរកឃើញភាពងាយរងគ្រោះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ក្រោយពីធ្វើការស៊ើបអង្កេតលើភាពងាយរងគ្រោះនោះរួច អ្នកជំនាញបានដាក់ឈ្មោះវាថា Lucifer ហើយមេរោគនេះមានសមត្ថភាពធ្វើការវាយប្រហារ DDoS  និងអាចធ្វើការកេងប្រវ័ញ្ចគ្រប់ប្រភេទប្រឆាំងនឹងឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows ងាយរងគ្រោះផ្សេងៗគ្នា។

image

យោងតាមរបាយការណ៍ពីសេវា Palo Alto Networks បានអោយដឹងថា គោលបំណងសំខាន់របស់មេរោគនោះគឺការឆ្លងចូលកុំព្យូទ័រ ដោយអនុវត្តការវាយលុកពួកគេតាមរយៈការកេងប្រវ័ញ្ញ និងទាញយកប្រយោជន៍ពីចំណុចខ្សោយនៃភាពងាយរងគ្រោះ។មានការជួសជុលដែលធ្វើឡើងសម្រាប់កំហុសសំខាន់ៗ និងសម្រាប់កំហុសកំរិតធ្ងន់ធ្ងរ ប៉ុន្តែក្រុមហ៊ុនជាច្រើនដែលទទួលរងគ្រោះដោយសារមេរោគនេះ មិនទាន់បានដាក់ពាក្យសុំការដោះស្រាយនោះទេ៕