ព័ត៌មាន

លក្ខណៈសម្បត្តិ និងរូបភាពជាច្រើនរបស់ស្មាតហ្វូន Oppo A72 5G ត្រូវបែកធ្លាយ

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Oppo ដែលមានលេខម៉ូឌែល PDYM20 បានប្រទះឃើញនៅលើគេហទំព័ររបស់ TENAA កាលពីដើមខែនេះ។ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺជាស្មាតហ្វូនត្រកូល Reno series ហើយពេលនេះស្មាតហ្វូននេះក៏បង្ហាញខ្លួននៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន China Telecom ដែលមានឈ្មោះហៅថា Oppo A72 5G ។

image

នៅក្នុងបញ្ជីនេះក៏មានការបង្ហាញនូវរូបភាព​និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo A72 5G ផងដែរ។ ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើ dual-mode 5G និងអេក្រង់ 6.5″ 90Hz និងរន្ធ punch hole នៅគែមផ្នែកខាងឆ្វេងរបស់អេក្រង់នេះជាមួយនឹងកាមេរ៉ាទំហំ 8MP selfie ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP, 8MP និង 2MP ។ស្មាតហ្វូន Oppo A72 5G នេះគឺមានប៊ូតុងឡើងចុះសំលេងនៅគែមផ្នែកខាងឆ្វេងជាមួយនឹងរន្ធដោតស៊ីម និងប៊ូតុង Power នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ វាមានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះមានរន្ធដោត USB-C និងរន្ធ 3.5mm headphone jack​ថែមទៀត។

image

ស្មាតហ្វូន Oppo A72 5G នេះនឹងមានបន្ទះឈីប MediaTek MT6853V SoC និង Android 10 ។ ស្មាតហ្វូននេះមាន ៣ ទំហំគឺ 4GB/128GB, 6GB/128GB និង 8GB/128GB នៅក្នុងតម្លៃ CNY1,699 ($240/€215), CNY1,799 ($260/€225) និង CNY1,999 ($285/€250) ។ China Telecom មិនបង្ហាញនូវព័ត៌មាននៃថាមពលថ្មរបស់ស្មាតហ្វូន Oppo A72 5G ទេ ប៉ុន្តែ TENAA និយាយថា ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 3,945 mAh ៕