ព័ត៌មាន

ម៉ូឌែលថ្មីនៃ realme C series បានកែប្រែស្តង់ដារថ្មីនៃស្មាតហ្វូនលំដាប់ថវិកាដែលជាជម្រើសរបស់អតិថិជន ១៣ លាននាក់ជុំវិញពិភពលោក

ចាប់តាំងពី realme បានបង្កើតឡើងមក វាមានការកំណត់ខ្សែស្រលាយផលិតផលយ៉ាងច្បាស់លាស់របស់ស្មាតហ្វូន ​​realme X series ដែលជាស្មាតហ្វូន Flagship សុីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អ និងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹង realme C series លំដាប់ថវិកាដែលមានអេក្រង់ធំ និងថាមពលថ្មធំ។

 អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូន realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង 13 លាននាក់នៅទូទាំងពិភពលោក ដែលនេះគឺបានមកពីការនៅតែបន្តព្យាយាមយកចិត្តទុកដាក់របស់ realme ទៅលើគ្រឿងបំពាក់ និងការរចនានៃស្មាតហ្វូនលំដាប់ថវិកានេះ។ សម្រាប់ស្មាតហ្វូន​ C3ដែលបានដាក់ប្រកាសកាលពីដើមឆ្នាំកន្លងមក មិនថាពណ៍ ការរចនា ឬក៏ការមានបំពាក់បន្ទះឈីប gaming ទាំងនេះសុទ្ធតែបង្ហាញនូវតម្រូវខ្ពស់នៃ realme ទៅលើស្មាតហ្វូនលំដាប់ថវិកា។ 

image

នៅក្នុងថ្ងៃនេះ realme បានដាក់ប្រកាសស្មាតហ្វូនម៉ូឌែលថ្មីមួយនៃ realme C seriesនៅក្នុងប្រទេសឥណ្ឌា——realme C11 ដើម្បីបើកទំព័រថ្មីមួយនៃ realme C series ។ ស្របពេលជាមួយគ្នានេះដែរ realmeកម្ពុជាក៏បានប្រកាសជាផ្លូវការថា ម៉ូឌែលC11នេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានាចុងខែកក្កដានេះផងដែរ ។ ចាប់ពីស្មាតហ្វូន ​realme C2, C3 រហូតដល់ម៉ូឌែល realme C11 នេះ ភាពខុសគ្នានៃការដាក់ឈ្មោះក៏បានបង្ហើបថាrealme C11លើកនេះនឹងអាចក្លាយជាការចាប់ផ្តើមថ្មីមួយនៃrealme C series ស្មាតហ្វូនត្រកូល realme C series នឹងមានការកែប្រែអោយប្រសើរឡើងជាងមុន តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺ C11គឺនៅតែបន្តយកចំនុចស្មាតហ្វុនលំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំធ្វើជាចំនុចលក់សំខាន់ដដែរ។

សមាជិកថ្មីនៃrealme C series លើកនេះ បន្ទាប់ពីបានធ្វើអោយប្រសើរឡើងហើយ តម្លៃគឺនៅតែរក្សារនៅដដែរគឺនៅចន្លោះពី 100 ដល់ 200 ដុល្លារ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមរង់ចាំតាមដានការដាក់ប្រកាសរបស់realme C11នៅចុងខែនេះទាំងអស់គ្នា៕