ព័ត៌មាន

កំហុស 0-Day អាចនាំឱ្យហេគឃ័រប្រើប្រាស់នូវ Tool ថ្មីសម្រាប់ Jailbreak នៅលើ iPhone និង iPad

ក្រុមហេគឃ័របានប្រើប្រាស់ jailbreaking tool ដើម្បីដោះសោទូរស័ព្ទ iPhone ដល់ជំនាន់ iOS 13.5។ Zero-day jailbreak ចេញតាំងពីជំនាន់ iOS 8 ម្ល៉េះ។ ក្រុមហេគឃ័រមិនបានបញ្ជាក់ពីភាពងាយរងគ្រោះ ដែលបានរកឃើញនៅក្នុង iOS និងធ្វើការកែលម្អនៅជំនាន់ចុងក្រោយនៅឡើយទេ។

 image

គេហទំពរ័ uncover ក៏បានបញ្ជាក់បន្ថែមពីលទ្ធផលនៃការធ្វើតេស្តដែលធានាថាគ្មានបញ្ហាតាំងពីជំនាន់ iPhone 6S ទៅដល់ iPhone 11 Pro Max models ដែលរួមមានជំនាន់ iOS 11.0 ទៅដល់ iOS 13.5 ប៉ុន្តែលើកលែងជំនាន់ 12.3 ទៅ 12.3.2 និង 12.4.2 ទៅ 12.4.5។

image

ខណៈពេលដែលនៅមិនទាន់ដឹងពីភាពងាយរងគ្រោះរបស់ jailbreak ថ្មីនៅឡើយទេនោះ អ្នកអភិវឌ្ឍន៍ iPhone នឹងជំរុញការធ្វើបច្ចុប្បន្នភាពដើម្បីសុវត្ថិភាពនៅសប្តាហ៍ក្រោយៗទៀត។ UncOver 5.0.0 jailbreak ថ្មី អាចតំឡើងនៅលើ iOS, macOS, Linux និង Windows devices បាន។ អ្នកក៏អាចស្វែង រកពីគេហទំព័រ uncover website បានផងដែរ៕