ព័ត៌មាន

កាសស្តាប់ Samsung Galaxy Buds Pro បង្ហាញខ្លួនជាមួយនឹងពណ៌ខ្មៅយ៉ាងស្រស់ស្អាត

កាសស្តាប់ TWS earbuds ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងមានឈ្មោះហៅថា Galaxy Buds Pro ហើយយើងក៏បានឃើញនូវកាសស្តាប់នេះជាមួយនឹងពណ៌ Violet និងពណ៌ទឹកប្រាក់ផងដែរ។ នៅថ្ងៃនេះ យើងបានឃើញនូវពណ៌ទី ៣ របស់វាគឺពណ៌ខ្មៅ។

នៅក្នុងរូបភាពកាលពីពេលមុននេះ យើងបានឃើញនូវការឌីស្សាញរបស់កាសស្តាប់ Galaxy Buds+​នេះ ខណៈពេលដែលប្រអប់សាកថ្ម charging case របស់កាសស្តាប់ GalaxyBuds Live គឺមានរូបរាងជាការ៉េ។ សម្រាប់ប្រអប់កាសស្តាប់ Buds Pro case នេះគឺមានថាមពលថ្មទំហំ 500mAh ហើយបើមើលទៅលើកាសស្តាប់ Galaxy Buds+ គឺមានទំហំត្រឹមតែ 270 mAh ប៉ុណ្ណោះ។ កាសស្តាប់ Galaxy Buds Pro នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែមករានេះជាមួយនឹងស្មាតហ្វូន Galaxy S21 ផងដែរ៕

image

image