ព័ត៌មាន

ស្មាតហ្វូន Realme X7 Pro នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ

ស្មាតហ្វូន Realme X7 Pro បានប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែកញ្ញានេះ ហើយវាក៏បង្ហាញខ្លួននៅក្នុងទីផ្សាររបស់សកលកាលពីសប្តាហ៍មុននេះ ហើយពេលនេះស្មាតហ្វូននេះក៏បន្តពង្រីកវត្តមានដល់ទីផ្សាររបស់ប្រទេសថៃ និងតៃវ៉ាន់ផងដែរ។

ក្រុមហ៊ុន Realme បញ្ជាក់ថា ខ្លួននឹងនាំយកនូវស្មាតហ្វូន X7 នេះនៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០២១ នេះ ហើយយើងនៅមិនទាន់បង្ហាញអំពីកាលបរិច្ឆេទជាក់លាក់របស់ស្មាតហ្វូននេះទេ ប៉ុន្តែស្មាតហ្វូន X7 Pro ក៏មានការបង្ហាញនៅលើទំព័រទ្រទ្រង់របស់ស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។

ស្មាតហ្វូន X7 Pro នេះមានបន្ទះឈីប Dimensity 1000+ chipset និងអេក្រង់ទំហំ 6.55″ FullHD+ 120Hz AMOLED ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP selfie និងកាមេរ៉ាខាងក្រោយទំហំ 64MP ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500 mAh និងបច្ចេកវិទ្យា 65W charging ផងដែរ៕

image