ព័ត៌មាន

ក្រុមហ៊ុន Realme ប្រកាសបង្ហាញនូវនាឡិកា Watch S Pro, Watch S Master Edition និង Buds Air Pro Master Edition

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវនាឡិកាស្មាតវ៉េចដំបូងបំផុតដែលមានឈ្មោះហៅថា Realme Watch នៅក្នុងខែឧសភានេះជាមួយនឹងនាឡិកា​ Watch S កាលពីដើមខែមុននេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវនាឡិកា Watch S Pro ជាមួយនឹងនាឡិកា Watch S Master Edition និងកាសស្តាប់ Buds Air Pro Master Edition នេះផងដែរ។ នាឡិកា Watch S ​នេះមានតម្លៃ INR4,999 ហើយវានឹងដាក់លក់នៅថ្ងៃទី ២៨ ខែធ្នូនេះតាមរយៈ Flipkart, Realme.com និងហាងជាច្រើនទៀត។

នាឡិកា Realme Watch S Pro នេះគឺប្រើប្រាស់នូវបន្ទះឈីប ARM Cortex-M4 processor និងមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូឌែល Realme Watch S ។ នាឡិកានេះគឺមានអេក្រង់ 1.39″ always-on AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 454×454 pixel ជាមួយនឹងកម្រិត Auto-Brightness ថែមទៀត។ នាឡិកានេះទ្រទ្រង់នូវមុខនាឡិកា 100+ ។

នាឡិកា Watch S Pro នេះគឺមានដែកអ៊ីណុក SUS316L stainless និងទម្ងន់ 63.5 g ហើយវាមាន ៤ ពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌បៃតង ត្នោត ខៀវ និងខ្មៅ។ នាឡិកា​ Realme Watch S Pro នេះគឺមានមុខងារវាស់ទៅលើចង្វាក់បេះដូង និង SpO2 sensor សម្រាប់វាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាមថែមទៀត។ នាឡិកានេះមានមុខងារ 15 Sports Modes ផងដែរ។

នាឡិកា Watch S Pro នេះគឺមានមុខងារ dual-satellite GPS, 5ATM water resistance, Idle Alerts និង Drink Reminder ផងដែរ។ វាក៏មានមុខងារ Smart Notifications, Incoming Call Alerts និង Camera and Music Control ផងដែរ។ នាឡិកា Realme Watch S Pro នេះគឺមានថាមពលថ្មទំហំ 420 mAh ។ នាឡិកានេះគឺមានតម្លៃ INR9,999 ($135/€110) ហើយវានឹងបង្ហាញខ្លួននៅថ្ងៃទី ២៩​ខែធ្នូនៅលើ Flipkart និង Realme.com ៕  

image

image