ព័ត៌មាន

គណនីអ៊ីម៉ែលរបស់មន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកត្រូវបានហេគដោយក្រុមគំរាមកំហែងដែលនៅពីក្រោយការវាយប្រហារ SolarWinds

កាលពីសប្តាហ៍មុននេះ យើងបានរាយការណ៍ថា SolarWinds គឺជាប្រធានបទនៃការវាយប្រហារនៅលើអ៊ីនធឺរណិតដ៏ធំមួយ ហើយវាក៏បន្សល់នូវទិន្នន័យជាច្រើនរបស់ស្ថាប័ន និងរដ្ឋាភិបាលដែលត្រូវបានទម្លាយ និងប្រឈមមុខទៅនឹងហានិភ័យផងដែរ។ នៅដើមសប្តាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិកលោក Ron Wyden និយាយថា គណនីអ៊ីម៉ែលជាច្រើនរបស់រតនាគារសហរដ្ឋអាមេរិកត្រូវបានគេហេគផងដែរ។

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក និងសេវាកម្មចំណូលផ្ទៃក្នុង (IRS) បានជូនដំណឹងអំពីការវាយប្រហារនេះ និងអោយមន្ត្រីមានការប្រុងប្រយ័ត្នផងដែរ។ ចាប់តាំងពីការវាយប្រហារទៅលើអ៊ីនធឺរណិតនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើនគឺមានការធ្លាក់ចុះជាង ៣០% ផងដែរ។

សម្រាប់ពេលនេះ ការវាយប្រហារទៅលើក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកគឺជារឿងសំខាន់មែនទែន យ៉ាងណាមិញ ការវាយប្រហារទៅលើ IRS នេះនៅមិនទាន់មានការទម្លាយនូវទិន្នន័យសម្ងាត់នៅឡើយទេ។ លោក Ron Wyden និយាយថា គណនីអ៊ីម៉ែលជាច្រើនអាចត្រូវបានគេចូលដំណើរការ ហើយវាពិតជាសំខាន់មែនទែនសម្រាប់សុវត្ថិភាពអ៊ីនធឺរណិត។ គួរបញ្ជាក់ផងដែរថា SolarWinds មិនមែនជាស្ថាប័នដែលរងនូវផលប៉ះពាល់នោះទេ សូម្បីតែក្រុមហ៊ុន  Microsoft, FireEye និង VMware អះអាងថា​ពួកគេក៏រងផលប៉ះពាល់ផងដែរ៕

image