ព័ត៌មាន

AirPods Max កាសស្តាប់ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Apple

សូមស្វាគមន៍វត្តមានថ្មីនៃកាសស្តាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Apple ដែលមានឈ្មោះហៅថា  AirPods Max ដែលបំពាក់នូវប្រព័ន្ធសំឡេង Audio កម្រិតខ្ពស់បំផុតថែមទៀត។ កាសស្តាប់នេះនឹងផ្តល់នូវបទពិសោធន៍នៃការស្តាប់យ៉ាងអស្ចារ្យគ្មានគូប្រៀបនោះទេ។ កាសស្តាប់នេះបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន​(Active Noise Cancellation) ជាមួយនឹងមុខងារ Transparency Mode ផងដែរ។

ការឌីស្សាញជាមួយនឹងរូបរាងយ៉ាងទាន់សម័យ

កាសស្តាប់ AirPods Max នេះមានការឌីស្សាញយ៉ាងពិសេសជាមួយនឹងភាពទាក់ទាញខ្លាំងមែនទែន ហើយវាក៏មានពូកទន់ល្មើយសម្រាប់ក្តោបត្រចៀកថែមទៀត។ កាសស្តាប់នេះផ្តល់នូវសំឡេងពិរោះខ្លាំងមែនទែន។ កាសស្តាប់នេះមានទម្ងន់ស្រាលដែលមិនធ្វើអោយធ្ងន់ដល់ក្បាលនោះទេ។ បន្ថែមពីនេះទៀតនោះ កាសស្តាប់នេះប្រើប្រាស់នូវដែកអ៊ីណុក (Stainless Steel Frame) ដែលរឹងមាំ ភាពងាយស្រួលក្នុងការបត់បែន និងងាយស្រួលក្នុងការប្រើប្រាស់បំផុត។

 ការបំពាក់នូវ Digital Crown ក្នុងការគ្រប់គ្រងទៅលើតន្រ្តី និងច្រើនពណ៌ក្នុងការជ្រើសរើស

កាសស្តាប់ AirPods Max ​នេះមានភ្ជាប់ជាមួយនឹង Digital Crown ដែលអនុញ្ញាតអោយអ្នកអាចធ្វើការគ្រប់គ្រងទៅលើសំឡេង ការរំលងទៅលើបទចម្រៀង ការឆ្លើយទៅលើការខល និងការដំណើរការទៅលើមុខងារ Siri ថែមទៀត។ កាសស្តាប់នេះគឺមាន ៥ ពណ៌ក្នុងការជ្រើសរើសថែមទៀត។

គុណភាពសំឡេងគ្មានគូប្រៀប

កាសស្តាប់ AirPods Max នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Audio លឺច្បាស់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន (Active Noise Cancellation) ដើម្បីផ្តល់នូវសំឡេងយ៉ាងល្អឥតខ្ចោះថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង Driver ដែលអាចបង្កើតនូវសំឡេងបានយ៉ាងល្អឥតខ្ចោះ។ កាសស្តាប់  AirPods Max​នេះប្រើប្រាស់នូវម៉ៃក្រូហ្វូនចំនួន ៦ ដើម្បីរកឃើញនូវសំឡេងរំខាននៅក្នុងបរិស្ថានជុំវិញ និងម៉ៃក្រូហ្វូនខាងក្នុង ២ គ្រាប់បន្ថែមទៀតដើម្បីធ្វើការវាស់ទៅលើអ្វីដែលអ្នកបានលឺថែមទៀត។ កម្រិតសំឡេងនៅលើកាសស្តាប់នេះពិតជាល្អ និងពិរោះមែនទែន។ កាសស្តាប់នេះប្រើប្រាស់នូវបន្ទះឈីប H1 chip ដែលបង្កើតនូវសំឡេងលឺច្បាស់ និងទប់ស្កាត់នូវសំឡេងរំខានបានថែមទៀតផង។ មួយវិញទៀត កាសស្តាប់នេះអាចប្រើប្រាស់ក្នុងការស្តាប់ចម្រៀង មើលខ្សែភាពយន្ត ឬនិយាយខលបានដល់ទៅ ២០ ម៉ៅង ហើយវាបញ្ចូលថាមពលថ្មជាមួយនឹង Lighting Connector ។ នៅក្នុងការបញ្ចូលថាមពលថ្ម ៥ នាទីគឺស្តាប់បានដល់ទៅ ១ ម៉ោង ៣០ នាទីថែមទៀត៕

image

image