Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Emotet ក្លាយជាមេរោគ Malware ដែលមានការគំរាមកំហែងខ្ពស់បំផុតក្នុងខែធ្នូឆ្នាំ ២០២០

January 10
11:41 pm 2021
Like and Share this page:

ក្រុមហ៊ុន Check Point Software Technologies Ltd ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្តល់នូវដំណោះស្រាយទៅលើសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺរណិតថ្មីៗនេះក៏ចេញផ្សាយនូវសន្ទស្សន៍ក្នុងការគំរាមកំហែង (Global Threat Index) សម្រាប់ខែធ្នូ ឆ្នាំ ២០២០ នេះ។

សន្ទស្សន៍ក្នុងការគំរាមកំហែង (Global Threat Index) សម្រាប់ខែធ្នូ ឆ្នាំ ២០២០ នេះបានបង្ហាញថា មេរោគ Emotet trojan គឺជាក្លាយជាមេរោគដែលជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីនៃមេរោគនេះ។ តាមការបញ្ជាក់នៅក្នុងប្រភពជាច្រើននោះ មេរោគ malware នេះគឺមានការជះឥទ្ធិពលដល់ទៅ 7% នៃអង្គការជាច្រើនរបស់ពិភពលោកដែលចែកចាយនូវយុទ្ធនាការមេរោគ Spam នេះដែលមានគោលដៅទៅលើអ្នកប្រើប្រាស់ ១០០, ០០០ នាក់ក្នុងមួយថ្ងៃនៅក្នុងខែធ្នូ ឆ្នាំ ២០២០ នេះ។

របាយការណ៍នេះនិយាយថា “នៅក្នុងខែកញ្ញា និងតុលា ឆ្នាំ ២០២០ នេះ មេរោគ Emotet បានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងសន្ទស្សន៍ក្នុងការគំរាមកំហែងរបស់ពិភពលោក ហើយវាគឺជារលកនៃការវាយប្រហារនៃមេរោគ ransomware នេះ។ ប៉ុន្តែនៅក្នុងខែវិច្ឆិកានេះ វាបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ ៥ ។ ពេលនេះ មេរោគនេះបានឈរនៅចំណាត់ថ្នាក់កំពូលតាមរយៈការប្រើប្រាស់នូវវិធីសាស្រ្តជាច្រើនក្នុងការចែកចាយមេរោគ Emotet នេះដែលមានដូចជា embedded links, document attachments ឬ password-protected Zip files ផងដែរ។”

មេរោគ malware នេះគឺរកឃើញនៅក្នុងឆ្នាំ ២០១៤ នេះ ហើយអ្នកអភិវឌ្ឍមេរោគនេះបានធ្វើការអាប់ដេតទៅលើ Tools ជាច្រើនរបស់ពួកគេក្នុងការចែកចាយមេរោគផងដែរ។ នាយកដ្ឋានសន្តិសុខមាតុភូមិនិយាយថា ឧប្បត្តិវហេតុនៃមេរោគ Emotet ទៅលើស្ថាប័នមួយនេះគឺមានចំនួនដល់ទៅ ១ លានដុល្លារក្នុងមួយករណី។

បន្ថែមពីនេះទៀតនោះ ក្រុមអ្នកស្រាវជ្រាវក៏ព្រមានទៅកាន់ស្ថាប័នជាច្រើនអំពីចន្លោះប្រហោង ‘MVPower DVR Remote Code Execution’ ដែលមានការប៉ះពាល់ដល់ទៅ ៤២% ទៅលើស្ថាប័នជាច្រើននៅលើពិភពលោកនេះដែលតាមពីក្រោយដោយចន្លោះប្រហោង ‘HTTP Headers Remote Code Execution (CVE-2020-13756)’ ដែលមានការប៉ះពាល់ដល់ទៅ ៤២% ទៅលើស្ថាប័នជាច្រើនរបស់ពិភពលោក។

នៅក្នុងពេលបច្ចុប្បន្ននេះ​ មេរោគ ‘Emotet’ នឹងក្លាយជាមេរោគដែលឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីនៃមេរោគ Malware ដ៏មានគ្រោះថ្នាក់បំផុតដែលមានការប៉ះពាល់ដល់ពិភពលោកចំនួន ៧% ដែលតាមពីក្រោយដោយមេរោគ Trickbot, Formbook, Dridex, XMRig, Qbot, Hiddad, RigEK, Ramnit, Glupteba malware ផងដែរ៕

 image 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4095
Yesterday : 17530
This Month : 271677
Last Month : 504810
Total Visitor : 24145254