ព័ត៌មាន

មេរោគ Ryuk Ransomware: តើអ្វីដែលយើងអាចរៀនពីការវាយប្រហារទៅលើប្រព័ន្ធសុខាភិបាល DCH?

ក្រុមអ្នកវាយប្រហារជាច្រើនអាចទទួលបាននូវផលប្រយោជន៍ជាច្រើនចេញពីមេរោគរាតត្បាតសកលកូវីដ ១៩ នេះតាមរយៈការកំណត់គោលដៅទៅលើវិទ្យាស្ថានសុខាភិបាលដែលរឿងនេះអាចអោយយើងរៀនពីការវាយប្រហារទាំងនេះផងដែរ។ ជាយូរមកហើយ ឧក្រិដ្ឋជនអ៊ីនធឺរណិតជាច្រើនបានវាយប្រហារទៅលើវិទ្យាស្ថានសុខាភិបាលជាច្រើនជាពិសេសគឺទៅលើការវាយប្រហារមេរោគ “DCH ransomware” ។

ប្រព័ន្ធសុខាភិបាល DCH health system​របស់រដ្ឋ Alabama គឺត្រូវរងនូវការវាយប្រហារដោយមេរោគ ransomware នៅក្នុងខែតុលា ឆ្នាំ ២០១៩ នេះ។ ការវាយប្រហារនេះបង្ខំអោយ DHS ត្រូវបិទប្រព័ន្ធរបស់ខ្លួននៅក្នុងរដ្ឋចំនួន ៣ នោះគឺ Fayette Medical Center, Northport Medical Center និង Tuscaloosa’s DCH Regional Medical Center ។ ដោយសារតែការវាយប្រហារនេះ ប្រព័ន្ធកុំព្យូទ័រនៅក្នុងមន្ទីរពេទ្យចំនួន ៣ ត្រូវបានឈប់ដំណើរការ ហើយបុគ្គលិកមន្ទីរពេទ្យមិនអាចចូលទៅក្នុង Files និងទិន្នន័យរបស់អ្នកជម្ងឺបាននោះទេ។ DCH ក៏ចាត់វិធានការដើម្បីដោះស្រាយនូវបញ្ហានេះ។

ក្រុមហេគឃ័របានវាយប្រហារទៅលើប្រព័ន្ធ DCH systems ដោយប្រើប្រាស់នូវមេរោគ Ryuk ransomware ដែលមេរោគនេះគឺប្រើប្រាស់ដោយក្រុមហេគរបស់ប្រទេសរុស្សីនោះគឺ Wizard Spider ។ មេរោគ Ryuk ប្រើប្រាស់នូវបច្ចេកទេស social engineering និង phishing attacks​ដើម្បីបោកអ្នកប្រើប្រាស់អោយចូលទៅកាន់ Links ដែលក្លែងបន្លំនោះ។ នៅពេលដែលបើកនោះ មេរោគ malware នេះគឺមានគោលដៅដើម្បីធ្វើការអ៊ីនគ្រីបទៅលើទិន្នន័យ ហើយជំហានបន្ទាប់គឺទាមទារនូវប្រាក់លោះ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធសុខាភិបាល DCH នេះគឺមិនអាចបន្តនូវសេវាកម្មសុខភាពរបស់ខ្លួនអស់រយៈពេល ១០ ថ្ងៃដោយសារតែការវាយប្រហារមេរោគ ransomware នេះ។ អ្នកជម្ងឺ ៤ នាក់បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹង DCH ជាមួយនឹងការបំពានទៅនឹងច្បាប់ឯកជនភាព និងការប៉ះពាល់ដល់ការព្យាបាលផងដែរនៅក្នុងការវាយប្រហារមេរោគ ransomware នេះ៕

image