ព័ត៌មាន

ពណ៌របស់ស្មាតហ្វូន Samsung Galaxy S21 ទាំង ៣ ត្រូវបានទម្លាយនៅលើអនឡាញ

ស្មាតហ្វូន Samsung Galaxy S21 ទាំង ៣ នេះនឹងមាន ១១ ពណ៌ ប៉ុន្តែពណ៌ទាំងនេះមិនមែនដាក់លក់នៅថ្ងៃតែមួយនោះទេ។ អ្នកទម្លាយ Roland Quandt ក៏បង្ហាញនូវរូបភាពជាច្រើននៃពណ៌របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Samsung Galaxy S21 Ultra នឹងមានពណ៌ច្រើនជាងពណ៌របស់ស្មាតហ្វូន S20 Ultra ដែលបង្ហាញខ្លួនជាមួយនឹងពណ៌ខ្មៅ ប្រផេះ និងស។

សម្រាប់ស្មាតហ្វូន  Galaxy S21+ គឺមានពណ៌មាស​និងពណ៌ក្រហមផងដែរ។ បន្ថែមពីនេះទៀតនោះ ថ្មីៗនេះវាក៏មានការបែកធ្លាយនូវ Samsung wireless chargers​ចំនួន ២ ដែលមានការបែកធ្លាយផងដែរ។ Pad Duo (EP-P4300) គឺអាចបញ្ចូលថាមពលរបស់ស្មាតហ្វូន 9W និងស្មាតវ៉ចនៅក្នុងកម្រិត 3.5W ផងដែរ។ សម្រាប់ charger (EP-P1300) គឺអាចបញ្ចូលថាមពលថ្មស្មាតហ្វូនកម្លាំង 9W និងអាចបញ្ចូលថាមពលថ្មរបស់ Apple នៅក្នុងកម្រិត 7W ថែមទៀត៕

image

image

image

image