Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ស្មាតហ្វូន Samsung Galaxy M62 ទទួលបាននូវវិញ្ញាបនបត្រ FCC ជាមួយនឹងថាមពលថ្មទំហំ 7,000 mAh

January 17
12:11 am 2021
Like and Share this page:

ស្មាតហ្វូន Samsung ដែលមានលេខម៉ូឌែល SM-M62F/DS​ដែលត្រូវគេជឿជាក់ថាជាស្មាតហ្វូន Galaxy M62 បានទទួលបាននូវវិញ្ញាបនបត្រ FCC ហើយវាក៏មានថាមពលថ្មទំហំ 7,000 mAh ថែមទៀត។ នៅក្នុង FCC នេះមានការទម្លាយថា ស្មាតហ្វូន SM-M62F/DS នេះមានភ្ជាប់ជាមួយនឹង 25W charger និង​ USB-C port និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ផងដែរ។

នៅក្នុងឯកសារចេញពីវេបសាយរបស់អាមេរិកក៏មានការបង្ហាញថា លេខកូដ SM-E625F/DS របស់ស្មាតហ្វូននេះគឺប្រហែលជាស្មាតហ្វូន Galaxy F62 ។ FCC នៅមិនទាន់បង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ ប៉ុន្តែស្មាតហ្វូនដែលមានលេខម៉ូឌែល SM-E625F នឹងមានបន្ទះឈីប Exynos 9825 SoC, 6GB RAM និង Android 11 ថែមទៀត៕

image

Like and Share this page:

Related Posts


Comments