ព័ត៌មាន

Infinity Game Table តុលេងហ្គេមដ៏ឆ្លាតវៃ

អ្នកលេងហ្គេមជាច្រើនប្រាកដជាចូលចិត្តក្រុមហ៊ុន Arcade1Up ដោយសារតែតុលេងហ្គេមរបស់ក្រុមហ៊ុននេះដែលមានឈ្មោះហៅថា​ Infinity Game Table។ តុនេះមានទំហំ 24 អ៊ីញដែលមានតម្លៃ 699$ និងតុទំហំ 32 អ៊ីញដែលមានតម្លៃ 799$។ តុនេះអាចលេងហ្គេមបានច្រើនជាង ៥០ តាមរយៈ Touchscreen របស់វាជាមួយនឹងប្រភេទហ្គេមជាច្រើនដូចជា Jagsaw Puzzles ជាដើម។ តុទាំង ២ នេះនឹងដាក់លក់នៅក្នុងឆ្នាំ ២០២១ នេះ។

Arcade1Up នេះបានប្រកាសបង្ហាញនូវតុ Infinity Game Table ដែលមានហ្គេមដូចជា Hasbro’s Monopoly™, Scrabble™, Trivial Pursuit™, Chutes និង Ladders™, Candy Land™, Yahtzee™, puzzles, card games, coloring books, mini-games សៀវភៅកំប្លែង និងហ្គេមជាច្រើនទៀត។ តុនេះអាចធ្វើការ Zoom និងតភ្ជាប់នូវ Wi-Fi បានថែមទៀត៕

image

image