ព័ត៌មាន

JBL Tour Pro+ Earbuds កាសស្តាប់ដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា JBL បានប្រកាសបង្ហាញនូវកាសស្តាប់ថ្មីនោះគឺ JBL Tour Pro+ Earbuds ដែលមានបំពាក់នូវបច្ចេកវិទ្យា Adaptive Noise Canceling technology ដែលអាចទប់ស្កាត់ទៅលើសំឡេងរំខានបានយ៉ាងល្អមែនទែន។​ កាសស្តាប់នេះអាចប្រើប្រាស់បាននៅគ្រប់ស្ថានភាពនៃបរិយាកាសខាងក្រៅ។ បន្ថែមពីនេះទៀតនោះ វាមានបច្ចេកវិទ្យា Fast Pair technology ដែលអាចធ្វើការភ្ជាប់ទំនាក់ទំនងស្វ័យប្រវត្តិបានទៅកាន់ស្មាតហ្វូន Android របស់អ្នកបានថែមទៀត។

បន្ថែមពីនេះ បច្ចេកវិទ្យា Dual Connect + Sync ក៏អនុញ្ញាតអោយអ្នករីករាយជាមួយនឹងការស្តាប់តន្រ្តី ឬខលបានថែមទៀត។ កាសស្តាប់ JBL Tour Pro+ នេះអាចស្តាប់តន្ត្រីបាន ៣០ ម៉ោង និងបច្ចេកវិទ្យា Qi wireless charging និង​ 3x microphone beamforming array technology ផងដែរ។ កាសស្តាប់នេះមានភ្ជាប់ជាមួយនឹង 6.8 mm dynamic drivers និងបច្ចេកវិទ្យាសាកថ្មលឿនដែលបញ្ចូលថាមពលថ្មត្រឹមតែ ១០ នាទីប្រើប្រាស់បាន ១ ម៉ោង៕

image