ព័ត៌មាន

Trova Home ប្រអប់សុវត្ថិភាពការពារវត្ថុប្រើប្រាស់របស់អ្នក

Trova Home គឺជាប្រអប់សុវត្ថិភាពក្នុងការការពារទៅលើវត្ថុប្រើប្រាស់ជាច្រើននៅក្នុងផ្ទះរបស់អ្នក។  Trova Home នេះគឺល្អសក្តិសមបំផុតក្នុងការរក្សាទុកនូវអ្វីគ្រប់យ៉ាងដែលអ្នកមិនចង់អោយអ្នកដទៃយកប្រើប្រាស់បាន។ វាមានវិមាត្រ 14.5×4.25x 7.5 inches ហើយវាមាន ២ ពណ៌ក្នុងការប្រើប្រាស់នោះគឺពណ៌ Sandstone និង​Charcoal ។

សម្រាប់ឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹងកម្មវិធី  Trova app សម្រាប់ការផ្ទៀងផ្ទាត់នូវប្រព័ន្ធសុវត្ថិភាពថែមទៀត។ វាក៏មានមុខងារ “tap to open” ដោយគ្រាន់តែអ្នកប៉ះម្រាមដៃនៅលើស្មាតហ្វូនរបស់អ្នកដើម្បីបើកទៅលើប្រអប់នេះ។ វាប្រើប្រាស់នូវ WiFi- និង Bluetooth និងបញ្ចូលថាមពលថ្មតាមរយៈ USB ផងដែរ។ សម្រាប់  Trova Homeនេះគឺមានភ្ជាប់ជាមួយនឹង motion sensor ផងដែរ៕

image

image