ព័ត៌មាន

ស្មាតហ្វូន Galaxy Z Flip 3 និង Z Fold 3 របស់ Samsung នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ!

ស្មាតហ្វូនត្រកូល Note បានប្រកាសបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែកញ្ញា/តុលានេះ ដូចនេះវាដល់ពេលដែលយើងនឹងឃើញវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បានស៊េរីថ្មីនឹងបង្ហាញខ្លួននៅលើទីផ្សារ។ ប្រសិនបើពាក្យចចាមអារ៉ាមនេះគឺជាការពិតនោះ ក្រុមហ៊ុន Samsung ប្រហែលជាប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននោះគឺ Galaxy Z Fold3 និង Z Flip3 នៅក្នុងខែកក្កដាឆ្នាំនេះ។

ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពេលនេះធ្វើការផ្លាស់ប្តូរនូវយុទ្ធសាស្រ្តរបស់ខ្លួនដូចអ្វីដែលស្មាតហ្វូន S21 seires ប្រកាសបង្ហាញខ្លួននៅក្នុងខែមករានេះ។ ស្មាតហ្វូនដែលអាចបត់បានថ្មីនេះនឹងបង្ហាញខ្លួន ៦ ខែបន្ទាប់ពីស្មាតហ្វូន Galaxy S21 ។

ស្មាតហ្វូន Galaxy Z Fold3 ត្រូវគេរំពឹងថានឹងមានអេក្រង់ UTG (Ultra Thin Glass) ជំនាន់ទី ២ ។ អេក្រង់របស់ស្មាតហ្វូន Fold3 នេះនឹងមានអេក្រង់ទំហំ 7.55-inches ខាងក្នុង និងអេក្រង់ 6.21-inch នៅផ្នែកខាងក្រៅ។ ស្មាតហ្វូន Galaxy Z Fold3 នេះនឹងមានតម្លៃដូចគ្នាទៅនឹងស្មាតហ្វូន Z Fold2 ។ សម្រាប់ស្មាតហ្វូន Z Flip3 នេះប្រហែលជាមានអេក្រង់ខាងក្នុងទំហំ 6.7-inches ហើយវាមានកម្រិតអេក្រង់ 120Hz refresh rate ៕

image

image