ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy XCover Pro ទទួលបាននូវ One UI 3.0 នៅលើប្រព័ន្ធប្រតិបត្តិការ Android 11

XCover Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺជាស្មាតហ្វូនចុងក្រោយគេដែលទទួលបាននូវការអាប់ដេតទៅលើស្បែក One UI 3.0 របស់ប្រព័ន្ធប្រតិបត្តិការ  Android 11 ។ សម្រាប់ស្មាតហ្វូន Galaxy A51 ក៏ទទួលបាននូវការអាប់ដេតទៅលើស្បែកOne UI 3.0 ផងដែរនៅក្នុងប្រទេសរុស្សីនៅថ្ងៃនេះ។

XCover Pro គឺជាស្មាតហ្វូនដែលបង្ហាញខ្លួននៅលើទីផ្សារអស់រយៈពេលជាង ១ ឆ្នាំមកហើយជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 និង One UI 2.0 ។​សម្រាប់ Firmware ថ្មីរបស់វាគឺ G715FNXXU7BUA8 ហើយវាក៏នាំយកនូវការអាប់ដេត Patch សម្រាប់ខែមករានេះផងដែរ៕

image