ព័ត៌មាន

Ring Stick Up Camera កាមេរ៉ាឆ្លាតវៃការពារសុវត្ថិភាពក្នុងគេហដ្ឋានរបស់អ្នក

កាមេរ៉ាដែលប្រើប្រាស់នៅកន្លែងកន្តឹងរោទិ៍នៅគេហដ្ឋានរបស់អ្នកនោះពិតជាមានការពេញនិយមខ្លាំងមែនទែននៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ ប៉ុន្តែវាមានផលិតផលឆ្លាតវៃជាច្រើនទៀតដែលអាចការពារទៅលើសុវត្ថិភាពនៃគេហដ្ឋានរបស់អ្នកបាន។ Ring Stick Up Camera គឺជាកាមេរ៉ាដែលអ្នកអាចធ្វើការ Sync បានជាមួយនឹងផលិតផលជាច្រើនទៀតដើម្បីការពារសុវត្ថិភាពនៅក្នុងគេហដ្ឋានរបស់អ្នក។

វាងាយស្រួលក្នុងការភ្ជាប់ទៅនឹងជញ្ជាំង ការបំពាក់នៅខាងក្រៅផ្ទះ ការបំពាក់នៅក្នុងផ្ទះ និងមានកម្រិតភាពច្បាស់វីដេអូដល់ទៅ 1080p HD ថែមទៀត។ វាក៏បញ្ចូនសាររំលឹកទៅកាន់ម្ចាស់ផ្ទះវិញផងដែរ។ ថាមពលថ្មរបស់វាក៏ងាយស្រួលក្នុងការដោះដូរថែមទៀត។ កាមេរ៉ានេះមានតម្លៃប្រហែលជា ១២៥ ដុល្លារអាមេរិក៕

image