ស្មាតហ្វូន iQOO 7 ត្រូវគេទម្លាយនៅក្នុងខែមករានេះថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៦ ខែមករានេះ ហើយវានឹងដាក់លក់ផ្តាច់មុខនៅលើវេបសាយ Amazon.in ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន iQOO 7 នេះ ក្រុមហ៊ុន iQOO នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iQOO 7 Legend នៅក្នុងប្រទេសនេះផងដែរជាមួយនឹងកិច្ចសហការជាមួយនឹង BMW M Motorsport ផងដែរ។
នៅក្នុងប្រទេសចិន ខ្លួនបានចែករំលែកនូវលក្ខណៈសម្បត្តិខាងក្នុងជាច្រើនរបស់ស្មាតហ្វូន iQOO 7 នេះ ហើយវាមានការឌីស្សាញរូបរាងថ្មីផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានប្រើប្រាស់ស្បែក និងមានឆ្នូតកូល័ររបស់ក្រុមហ៊ុន BMW ថែមទៀត។ ស្មាតហ្វូន iQOO 7 នេះមានបន្ទះឈីប Snapdragon 888 SoC និងដំណើរការនូវស្បែក OriginOS នៅលើ Android 11 ថែមទៀត។
ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.62″ FullHD+ 120Hz AMOLED ជាមួយនឹងរន្ធ punch hole នៅកណ្តាលរបស់អេក្រង់នេះជាមួយនឹងកាមេរ៉ាទំហំ 16MP selfie ថែមទៀត។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ដោះសោរបានលឿនថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ 48MP primary, 13MP telephoto និង 13MP ultrawide ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000 mAh និងបច្ចេកវិទ្យាសាកថ្ម 120W charging ខណៈពេលដែលស្មាតហ្វូន iQOO 7 Legend គឺមានបច្ចេកវិទ្យាសាកថ្មត្រឹមតែ 66Wប៉ុណ្ណោះ៕