ថ្មីៗនេះ Evan Blass បានធ្វើការទម្លាយអំពីរូបរាងរបស់កាសស្តាប់ TWS earbuds របស់ក្រុមហ៊ុនបច្ចេកវិទ្យាOppo ។ សម្រាប់កាសស្តាប់ Oppo Enco Buds នេះគឺជាជំនាន់បន្ទាប់របស់កាសស្តាប់ Oppo Enco W11 ហើវយាមើលទៅមានការឌីស្សាញ និងរូបរាងដូចគ្នា គ្រាន់តែសម្រាប់ version ថ្មីនេះគឺមានការទ្រទ្រង់ទៅលើស្តង់ដារ Bluetooth 5.2 ។
កាសស្តាប់ Enco Buds នេះគឺស្រដៀងគ្នាទៅនឹងកាសស្តាប់ Samsung Galaxy Buds+ ។ រូបភាពនេះមានការបង្ហាញអំពីកាសស្តាប់ TWS earbuds ពណ៌សដែលមានភ្លើង LED charging notification នៅផ្នែកខាងមុខថែមទៀត។ សម្រាប់កាសស្តាប់ Enco Buds នេះនឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងខែនេះ។ កាសស្តាប់ Enco W11 earbuds នេះអាចប្រើប្រាស់បាន 20 ម៉ោង ហើយវាសាកថ្មពេញក្នុងរយៈពេល 5 ម៉ោង។ វាក៏មាន IP55 សម្រាប់ការពារធូលី និងទឹកថែមទៀត។ វាក៏មានរន្ធ USB-C port ថែមទៀត៕